ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ខ្លួន​ឪពុកម្ដាយ ប្អូនប្រុស ប្អូនថ្លៃ​មេខ្លោង​ឃាតក ថោង សារ៉ាត់ ​

ប៉ូលិស​បញ្ជូន​ខ្លួន​ឪពុកម្ដាយ ប្អូនប្រុស ប្អូនថ្លៃ​មេខ្លោង​ឃាតក ថោង សារ៉ាត់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ ទី​៦ ខែធ្នូ ឆ្នាំ​២០១៤ ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ទៅនឹង​អំពើ​សមគំនិត​ឃាតកម្ម គិតទុក​ជាមុន​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។
​ជនសង្ស័យ រួមមាន ទី​១-​ឈ្មោះ ថោង ចំរើន ភេទ​ប្រុស (​ជា​ឪពុក​មេខ្លោង​ឃាតក ថោង សារ៉ាត់​) ទី​២-​ឈ្មោះ កែវ សារី ភេទ​ស្រី (​ជា​ម្ដាយ​) ទី​៣-​ឈ្មោះ​ថោង បូ​ណា ភេទ​ប្រុស (​ប្អូនប្រុស​) និង​ទី​៤-​ឈ្មោះ ទាវ ធីតា ភេទ​ស្រី (​ជា ប្អូនថ្លៃ​) ។ អ្នក​ទាំង​៤​នាក់​ពាក់ព័ន្ធ​ករណី សមគំនិត​ក្នុង​ឃាតកម្ម​បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង​បាន​រារាំង​ចំពោះ ប្រតិ​ប​ត្ដិ​ការ​របស់​សមត្ថកិច្ច ខណៈ​រៀប ចំ​ធ្វើ​ស​ន្និសិទ​កាសែត​ដើម្បី​ទុក​ឱកាស​ឱ្យ ថោង សារ៉ាត់ ដែលជា​មេខ្លោង​ឃាតកម្ម នេះ​គេចខ្លួន ៕3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya