ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​បាន​៩១​នាក់​ ​

ប៉ូលិស​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​បាន​៩១​នាក់​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ ថា ក្នុងអំឡុងពេល ២៧ ថ្ងៃ​ចាប់តាំងពី​ថ្ងៃ ១ រហូតដល់​ថ្ងៃ​៣១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នេះ កំលាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​និង​កំលាំង អាវុធហត្ថ​តាម​ខណ្ឌ​បាន​សហការ​ការងារ បង្ក្រាប​រួម​លើ ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២៧​លើក ដោយ​ក្នុងនោះ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស ចំនួន ៩១ នាក់​ប្រុស ៨១ ស្រី​១០ នាក់​រួម​នឹង​វត្ថុតាង អាវុធខ្លី​១​ដើម​ព្រមទាំង​គ្រឿងញៀន ៩២ កញ្ចប់​តូច និង​សំភារៈ​សេព​មួយចំនួនទៀត​ផងដែរ​។​

​មនុស្ស​ដែលជា​ជនសង្ស័យ​ក្នុងករណី​គ្រឿងញៀន​ចំនួន​៩១​នាក់​ត្រូវបាន កំលាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​បណ្ដា​ខណ្ឌ​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប និង​ចាត់​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​ចាត់ការ​តាមច្បាប់​។ សមត្ថកិច្ច​បាន​ដកហូត​នូវ​សម្ភារៈ​ជា​ភស្តុតាង​រួមមាន​ម្សៅ​ពណ៌​ស​ចំនួន ១០៨ កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​២​ក្រាម​ជញ្ជីង​៣​គ្រឿង​ភស្តុតាង​ប្រើប្រាស់ គ្រឿងញៀន រួម​និង​លុយ​រៀល​៧៩១០០០​រៀល​និង​៣១៧​ដុល្លា​ទូរ​សព្ទ័​ដៃ​៥៩​គ្រឿង​ម៉ូតូ​១៥ គ្រឿង អាវុធ​ខ្លីម៉ាក k៥៤ មួយ​ដើម​បង់​១​គ្រាប់​៤​គ្រាប់ កាំភ្លើង​ជ័រ​១​ដាវ​១​ដើម​កាំបិត​១ ចិញ្ចៀន ១ ខ្សែដៃ​១ ដំបង​ដែក​១ កាត​គ្រី​ម៉ូតូ​២​អត្តសញ្ញាណប័ណ្ណ ១ កាបូប​១០​លុយ​ផងដែរ​។ មនុស្ស និង​វត្ថុតាង​ដែល​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ធ្វើការ​បង្ក្រាបបាន​នោះ ត្រូវបាន​ចាត់​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ទាំងគ្រប់​ករណី​ទាំងអស់​។​
​លោកនាយ​ការិយាល័យ​បានបញ្ជាក់​បន្តថា ក្នុងករណី​បង្ក្រាប​ចំនួន​២៧​លើក​សមត្ថកិច្ច​បានរ​ក​ឃើញថា មាន​អ្នកពាក់ព័ន្ធ​ជួញដូរ​ចំនួន​៨​លើក​រក្សាទុក​គ្រឿងញៀន​៣​លើក​ចាត់ចែង ឲ្យ​ប្រើប្រាស់​១​លើក​និង​ករណី​ប្រើប្រាស់​គ្រឿងញៀន​១៥​លើក​។​
​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​ការិយាល័យ ជំនាញ​បាន​ម្ចាស់ការ​បង្ក្រាប ដោយ​ខ្លួនឯង​ចំនួន​៤​លើក​នៅ​ទីតាំង​បង្ក្រាប​មុខ​មន្ទីរពេទ្យ​លោកសង្ឃ និង​សហការ​បង្ក្រាប​តាម​បណ្ដា​ខ័​ណ្ឌ​ពាក់ព័ន្ធ​ចំនួន​២៣​លើក​ទៀត​។ ក្នុងករណី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​២៧​លើក​ខាងលើនេះ​សមត្ថកិច្ច​ការិយាល័យ ជំនាញ​បាន​ចាត់​បញ្ជូន​ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​គ្រឿងញៀន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​គ្រប់ៗ​ករណី​ទាំង​អស់ហើយ​សមត្ថកិច្ច​បន្ត​វិធានការ​នេះ រហូត​តាម​បទបញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ការដឹកនាំ​កំលាំង​បញ្ជា​បង្ក្រាប ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ខេន សុវណ្ណ​មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​ដើម្បី​ធ្វើការ​បោសសំអាត​ក្រុមសង្គមងងឹត​កាត់បន្ថយ​នូវ បទល្មើស​ផ្សេងៗ​ដែល​ភាគច្រើន​ផ្ដើម​មកពី​ករណី​សេព​គ្រឿងញៀន​នេះ​តែម្តង​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya