ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ ដួល​កៀប​ជាប់​ក្រោម​ឡាន​បើក​អូស​ទៅជា​មួយ បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ ​

ឡាន​បុក​ម៉ូតូ ដួល​កៀប​ជាប់​ក្រោម​ឡាន​បើក​អូស​ទៅជា​មួយ បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​៦ ធ្នូ ២០១៤ នៅ​ចំណុច​ក្បែរ​កន្លែង​លក់​គ្រឿង​សមុទ្រ​ស្រស់ តាមផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​បុរសរងគ្រោះ​មានឈ្មោះ សន រ៉ាស៊ី អាយុ​៤៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ទួល​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បុរស​ជនជាតិ​កូរ៉េ​មិន​ស្គាល់​អត្តសញ្ញាណ ។​
​នៅ​មុនពេល​កើតហេតុ​គឺ​មេឃ​បាន​ធ្លាក់ភ្លៀង​ពេលនោះ​បុរសរងគ្រោះ​បាន នៅ​អង្គុយ​ផឹក​ការ​ហ្វេ​ក្បែរ​កន្លែងកើតហេតុ​ដើម្បី​ជ្រក​ភ្លៀង បន្ទាប់មក​ក៏បាន​ទាញ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម អត់​មាន​ស្លាក​លេខ បម្រុង​ជិះ​ឆ្លងផ្លូវ ក៏​ស្រាប់​តែមាន​រថយន្ត​ហ៊ី​យ៉ាន់ ពណ៌​ស មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-6203 បើក​ដោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​យ៉ាង​លឿន ពេលនោះ​បុរសរងគ្រោះ​គេច​មិនទាន់​ក៏ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​បើក​មក​បុក ម៉ូតូ​ជនរងគ្រោះ​ទាំង​កំរោល ប្លោង​ខ្ទាត​បុរសរងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​រងរបួស ចំណែក​រថយន្ត​កៀប​ជាប់​ពីក្រោម​រថយន្ត ត្រូវ​រថយន្ត​បើក​គេចខ្លួន​អូស​ម៉ូតូ​ជនរងគ្រោះ​ទៅជា​មួយ​ដោយ​បើក​គេច យ៉ាង​លឿន​ចូល​តាមផ្លូវ​បុរី​កាំ​កូ​ស៊ី​ធី​និង​បាន​បត់​ចូល​ផ្លូវ​បេតុង​បុរី អង្គរ​រថយន្ត​បាន​ផ្ទុះ​ឆេះ​ក្នុង​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ សំណាងល្អ​អ្នកបើកបរ​លោត​ចេញ​ទាន់​រងរបួស​ស្រាល  តែ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ម្នា​ក់មួយ​ដៃ​ផងដែរ​ព្រោះ​ខឹង​បុក​គេ​ហើយ​បើក​រត់គេច ហើយ​ហេតុការណ៍​នោះដែរ​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍​ផងដែរ​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya