ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » យី​ឌុប​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ព្រោះ​មាន​ឧបសគ្គ​កុង​តេន​ន័​រ​ទៅ​ពីក្រោយ​ គេច​ទៅបុក​រះ​បង្កាន់ដៃស្ពាន​ ​

យី​ឌុប​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ព្រោះ​មាន​ឧបសគ្គ​កុង​តេន​ន័​រ​ទៅ​ពីក្រោយ​ គេច​ទៅបុក​រះ​បង្កាន់ដៃស្ពាន​ ​

ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន​បុក​រះ​បង្កាន់ដៃ​ស្ពានថ្ម​បណ្តាលអោយ​បាក់​ខ្ទេច​អស់​​ប្រវែង​ប្រមាណ​ជាង​៦​ម៉ែត្រ​រួច​ធ្លាក់​ក្បាល​រថយន្ត​ពី​ថ្នល់ជាតិ​ត្រឡប់មក​ក្រោយ​វិញ ខណៈដែល​អ្នក បើកបរ​ព្យាយាម​ទាញ​រថយន្ត​គេច​ពី​រថយន្ត​យី​ឌុប​ដែល​ឈប់​ពីមុខ​ទាំង​បង្ខំ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥​ខែធ្នូ​ឆ្នាំ​២០១៤​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​ស្ពានថ្ម​ទី​២​មក​ស្ថិត​ក្នុងភូមិ​ពោធិ​ឬ​ទ្ធី​ក្រៃ​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។ ពុំមាន​នរណា​រងគ្រោះ​ក្នុង​ហេតុការណ៍​នោះទេ តែ​រថយន្ត​បាន​រង​ការខូចខាត​យ៉ាងដំណំ​។​
​    ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​សាមគ្គី​មានជ័យ​បានអោយដឹងថា​រថយន្ត​កុងតឺន័រ​បង្ករ ហេតុ​នោះ​ម៉ាក​ហ្វុ​យ​ហ្សូ​ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ក្រុង​ព្រះ​ស៊ី​ហ​នុ​3A-1550​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត​ជា​រថយន្ត​យី​ឌុប​លុះដល់​ចំណុចកើតហេតុ​រថយន្ត​ខាង​​មុខ​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ព្រោះ​មាន​ឧបសគ្គ​ពីមុខ  ខណៈនោះ​អ្នកបើកបរ​រថយន្ត​ដឹក​លុង​តឺ​ន័​រ ដែល​បើក​ពីក្រោយ​ក៍​បានគេច​ទាំង​បង្ខំ រួច​បាន​រេ​ទៅខាង​ឆ្វេង​ដៃ​ទៅនឹង​បុក​បង្កាន់ដៃស្ពាន​បាក់​អស់​ជាង​៦​ម៉ែត្រ​និង​ធ្លាក់​ក្បាល​រថយន្ត​ចូលក្នុង​ប្រឡាយ​បត់​ត្រឡប់ក្រោយ​វិញ​។​នៅក្នុង​ហេតុការណ៍​នេះ​មិនមាន​អ្នករងរបួស​ឡើយ​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវបាន​គេ​អោយដឹង​ឈ្មោះ​នោះឡើយ​។​
​    ​ក្រោយពេល​កើតហេតុ​រថយន្ត​យី​ឌុប​ដែល​បើក​ពីមុខ​បាន​បើក​បន្ត​ទៅមុខ​បាត់​ដោយឡែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​កសាង​សំណុំរឿង​ដើម្បី​ដោះស្រាយ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​។​
​    ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​បណ្តាលមកពី​រថយន្ត​ដឹក​កុងតឺន័រ​បើក​កៀក​និង​រថយន្ត​យី​ឌុប​ខ្លាំងពេក​លុះ​ពេល​មាន​ឧបសគ្គ​ចាប់​ហ្វ្រាំង​មិនទាន់​ទើប​បង្កអោយមាន​គ្រោះថ្នាក់​ខាងលើនេះ​៕  ( ពៅ សុខ​ហ៊ាន ) DSC06108DSC06106

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya