កំពង់ធំ៖ រឿងអំពើពុករលួយដ៏ថ្មីស្រឡាងមួយទើបនិងផ្ទុះចេញឡើងនៅមន្ទីរសុខាភិបាល ខេត្តកំពង់ធំដែលមានលោក ស្រី ស៊ីម ជាប្រធានមន្ទីរ និងលោក ឡាយ ខៃ ជាប្រធានការិយាល័យគណនេយ្យមន្ទីរ។
តាមប្រភពបានអោយដឹងថានៅឆ្នាំ2013 និងឆ្នាំ2014 នៅមន្ទីរសុខាភិបាលខេត្តកំពង់ធំបានកើតមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលផ្តើមចេញពីការឃុបឃិតគ្នាយ៉ាងរលូនរវាងលោកប្រធានមន្ទីរស្រី ស៊ីម និងលោកប្រធានការិយាល័យគណនេយ្យរូមនិងបក្ខពួកមួយចំនួនទៀតដែលធ្វើអោយរដ្ឋ
ខាតបង់ថវិកាយ៉ាងតិច 700-800លានរៀល។ ហើយមូលហេតុដែលពួកគេមានឱកាសកិបកេងថវិកាជាតិទៅបានគឺធ្វើឡើងតាមរយៈការបំប៉ោងតួរលេខនៃការចំណាយផ្សេងៗរួមនិងការបំប៉ោងចំនួនបេសកកម្មជាដើម។ចំពោះប្រាក់ដែលពួកគេងាយស្រួយក្នុងការកិបកេងគឺប្រាក់រេច្ចទ័យនិងប្រាក់ទូទាត់ត្រង់
ដែលក្រៅពីជំពូក64។ ក្រៅពីការកិបកេងថវិកាជាតិលោកប្រធាន ស្រី ស៊ីម និងបក្ខពួកក៏បានកិបកេងថ្នាំពេទ្យរួម និងសំភារៈមួយចំនួនធំដែលបំរើអោយវិស័យសុខាភិបាល។ មិនត្រឹមតែប៉ុណ្ណោះលោកប្រធាន ស្រី ស៊ីម និងបក្ខពួកក៏បានរួមដៃគ្នាកិបកេងប្រេងឥន្ធនៈដែលគ្រប់គ្រងដោយក្រុមហ៊ុនតាម
រយៈគណៈកម្មាធិការលិតកម្ម។ ព្រោះការចំណាយលើប្រេងឥន្ធនៈសំរាប់ឆ្នាំ 2013 គឺបានចំណាយទឹកប្រាក់រហូតដល់391,466,600រៀល និងគំរោងចំណាយលើប្រេងឥន្ធនៈសំរាប់ឆ្នាំ 2014 ដែលមានទឹកប្រាក់ 420.0លានរៀលធ្វើអោយលោក ស្រី ស៊ីម និងបក្ខពួកទទួលបានប្រេងឥន្ធនៈសំរាប់បំរើផលប្រយោជន៍ផ្ទាល់ខ្លួនដ៏សន្ធឹកសន្ធាប់។
ប្រភពព័ត៌មានបានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តកំពង់ធំនៅឆ្នាំ2013 បានចំណាយថវិកាជាតិអស់ចំនួន 8,496,283,620រៀល ក្នុងនោះជំពូក 60 អស់ថវិកាចំនួន 1,711,900,450រៀល ជំពូក61 អស់ថវិកាចំនួន 645,322,000រៀល ជំពូក62 អស់ថវិកាចំនួន 637,259,900រៀល ជំពូក 64 អស់ថវិកាចំនួន 5,028,393,770រៀល ជំពូក 65 អស់ថវិកាចំនួន 469,307,500រៀល។ សំរាប់ប្រាក់គំរោងចំណាយថវិកាជាតិឆ្នាំ 2014 មានចំនួនសរុប 9.876,2លានរៀល ដោយក្នុងនោះជំពូក 60 មានថវិកាចំនួន 1.700,0លានរៀល ជំពូក 61 មានថវិកាចំនួន 508,7លានរៀលជំពូក 62 មានថវិកាចំនួន 706,5លានរៀល ជំពូក 64 មានថវិកាចំនួន 6.506,0លានរៀល ជំពូក 65 មានថវិកាចំនួន 450,0លានរៀល។ សំរាប់ថវិកាឆ្នាំ 2014នេះខ្ទង់ចំណាយមួយចំនួនត្រូវបានគេចាយវាយស្ទើរអស់ ហើយក្នុងនោះក៏ពោរពេញទៅដោយអំពើពុករលួយ បើទោះបីថវិកាមួយចំនួនត្រូវបានចាយវាយសល់
និង ត្រូវបង្វិលចូលថវិកាជាតិវិញក៏ដោយជាពិសេសគឺ ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងអនុគណនេយ្យលេខ 6573 ដែលឆ្នាំ 2013 មន្ទីរបានចំណាយអស់រហូតទៅដល់ 257,669,000រៀល និងគំរោងចំណាយលើអនុគណនេយ្យនេះមានចំនួនរហូតដល់ 290,0លានរៀល ប៉ុន្តែនៅពេលបញ្ចប់ ឆ្នាំ 2014 ថវិកានៅក្នុងអនុគណនេយ្យមួយនេះអាចនិងត្រូវគេចំណាយអស់ពី 75% ទៅ 80% ហើយ ថវិកាដែលសល់និងត្រូវចូលជាថវិកាជាតិក៏ដោយ ក៏ក្នុងការចំណាយថវិការទាំងនោះនៅតែមានភាព មិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ បើមិនជឿចុះទៅតាមដានលើការចំណាយថវិកានេះនៅតាមមន្ទីរពេទ្យបង្អែក ទាំងអស់នៅទូទាំងខេត្តកំពង់ធំនិងបានដឹងការពិតហើយ។
បើនិយាយរឿងអាស្រូវលើវិស័យសុខាភិបាលក្រៅពីខេត្តកំពង់ធំនៅតាមបណ្តាលខេត្តផ្សេងទៀតក៏មានអំពើពុករលួយធ្ងន់ធ្ងរដែរដូចជានៅមន្ទីរសុខាភិបាលខេត្ត ប៉ៃលិនដែលដឹកនាំដោយលោកប្រធានមន្ទីរ សេង រ៉ន ដែលជាកូនប្រសារបស់មេខ្មែរក្រហម អេង សារី និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបផងដែរ។
តាមប្រភពបានអោយដឹងថាកន្លងទៅបានសង្កេតឃើញថា នៅមន្ទីរសុខាភិបាលខេត្តកំពង់ធំគឺតែងតែមានក្រុមអធិការកិច្ច និងក្រុមសវនកម្មតែងតែនាំគ្នាចុះត្រួតពិនិត្យការចំណាយបន្តកន្ទុយគ្នា ប៉ុន្តែក្រុមនេះគឺមិនមានលទ្ធផលលើចំណុចអវិជ្ជមាននៅមន្ទីរមួយនេះទេ។ ទោះបីមន្ត្រីថ្នាក់តូចមួយចំនួនខំចង្អុលបង្ហាញ និងខ្សឹបប្រាប់ក៏ដោយមើលទៅក្រុមទាំងនេះហាក់បីដូចជាងិតភ្នែកត្រចៀកថ្លង់ និងត្រូវ
អំពើគេអញ្ចឹង៕