ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » អង្គរក្ស ទាំង​៤​នាក់​និង​ថោង​សារ៉ាត់ តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​“​ឃាតកម្ម​គិតទុក​ជាមុន ”​និង​បទ​“​សមគំនិត​ឃាតកម្ម​” ​

អង្គរក្ស ទាំង​៤​នាក់​និង​ថោង​សារ៉ាត់ តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​“​ឃាតកម្ម​គិតទុក​ជាមុន ”​និង​បទ​“​សមគំនិត​ឃាតកម្ម​” ​

ភ្នំពេញ ៖  កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ បានធ្វើការ​ចោទប្រកាន់​ជា​ផ្លូវ ការ​រួចមកហើយ ទៅលើ​ជន​ត្រូវ​ចោទ ទាំង​៤​នាក់​ដែលជា​អង្គរក្ស​ថោង សារ៉ាត់  និង ជន​ត្រូវ​ចោទ​ថោង សារ៉ាត់ ពីបទ​ល្មើស​សុទ្ធតែ​បទឧក្រិដ្ឋ ១-​បទ​“​ឃាត កម្ម​គិតទុក​ជាមុន​” ២-​បទ​“​សមគំនិត​ឃាតកម្ម​” ។ យោងតាម​មាត្រា​១៩៩- ២០០ និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ត្រូវបាន តំណាង​អយ្យការ​បញ្ជូន​សំណុំរឿង​ទៅកាន់ ចៅក្រម​ស៊ើបសួរ​លោក លី លឹប​ម៉េង ចាត់ការ​បន្ដ​តាម​នីតិវិធី ថា​តើ​ត្រូវ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​នៅ​រសៀល នេះ​ឬមួយ​យ៉ាងណា​?
​ឪពុកម្ដាយ​មេខ្លោង​ឃាតក លោក ថោង ចំរើន និង អ្នកស្រី កែវ សារី បើតាម​ការអះអាង​ពី​សមត្ថកិច្ច​ថា នឹង​បញ្ជូន​ខ្លួន​ទៅកាន់​តំណាង​អយ្យការ​នៅ រសៀល​ថ្ងៃនេះ ក្រោម​ការសាកសួរ​ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម សាលាដំបូង​រាជធានី​ភ្នំពេញ ៕ 156

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya