ខេត្តកំពង់ឆ្នាំង៖ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនរបស់ ស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៤ខែ វិច្ឆិកាឆ្នាំ២០១៤ នៅលំនៅដ្ឋាន របស់ជនសង្ស័យខាងលើនេះស្ថិតក្នុង ភូមិក្រាំងស្គាជើង ឃុំក្រាំងស្គាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈដែលជនសង្ស័យខាងលើកំពុងចែកចាយនិងប្រើប្រាស់ថ្នាំញៀន។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយអោយដឹងថាៈ ជនសង្ស័យខាងលើមានឈ្មោះ មុត នីម អាយុ៣៨ឆ្នាំ ជាម្ចាស់ផ្ទះ និងម្នាក់ទៀតឈ្មោះ កឹម
កុសល អាយុ២១ឆ្នាំ មានទីលំនៅភូមិក្រាំងស្គាត្បូង ឃុំជាមួយគ្នា ។
ប្រភពដដែលបានបន្តថា ដោយបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថានៅផ្ទះជនសង្ស័យខាងលើមានការចែកចាយនិងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម ទើបកម្លាំងជំនាញដែលទទួលបញ្ជាពីលោកស្នងការ និងបានការអនុញាត្តិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះទៅឆែកឆេរត្រួតពិនិត្យនៅផ្ទះឈ្មោះ មុត នីម និងបានរកឃើញឧបករសម្រាប់ប្រើប្រាស់ថ្នាំញៀនជាច្រើន តែរកមិន ឃើញថ្នាំញៀនឡើយព្រោះ ពួកគេបានដឹងខ្លួនមុន ហើយបានជម្លាសយកចេញអស់។ វត្ថុតាងដែលរឹបអូសយកបានរួមមាន ប្រដាប់ប្រដាប្រើប្រាស់ថ្នាំញៀនជាច្រើន ស្លាកលេខម៉ូតូខេមរៈភូមិន្ទ១ គ្រាប់កាំភ្លើងអាកា១ គ្រាប់ ទូរស័ព្ទដៃ១ ម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ1BP.0468 មួយគ្រឿង ម៉ូតូធំម៉ាកឌុក (DUK) អត់ស្លាកលេខមួយគ្រឿង និងស្នាប់ដៃ១ ។
ជនសង្ស័យខាងលើ នៅព្រឹកថ្ងៃទី៥ ខែធ្នូឆ្នាំ២០១៤នេះ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនមេចែកចាយថ្នាំញៀន នៅស្រុកទឹកផុសបាន២នាក់