ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ នូ​វខប ដង្ហែ​ក្បួន​មក​តវ៉ា​នៅ​ក្រសួង​ការងារ ​

កម្មករ​រោងចក្រ នូ​វខប ដង្ហែ​ក្បួន​មក​តវ៉ា​នៅ​ក្រសួង​ការងារ ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី  ០៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ បានសម្រេច​នាំគ្នា​ដើរ​ក្បួន​មក​ស្វែងរក​កិច្ច​អន្តរាគមន៍ នៅ​ក្រសួង​ការងារ និង បណ្តុះ​ប ណ្តា​ល​វិជ្ជាជីវៈ​។ នៅថ្ងៃនេះ ក្រុមកម្មករ​គ្រោង​នាំគ្នា​តវ៉ា​បិទផ្លូវ​នៅ​ម្តុំ​រោងចក្រ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល តែ​ត្រូវ  បាន​អាជ្ញាធរ និង​សមត្ថកិច្ច​រារាំង ដូច្នេះ​ពួកគេ​ក៏​សម្រេចចិត្ត​ដើរ​ដង្ហែ​ក្បួន​មកកាន់​ក្រសួង​ការងារ ដើម្បី​ស្វែងរក កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង​។​
​កម្មករ​-​កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ​នូ​វខប ស្ថិតក្នុង​ឃុំ​លំ​ហាត ស្រុក​អង្គស្នួល ខេត្ត​កណ្តា ល ជាង ១.៨០០​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​តវ៉ា​មិន​ចូល​បម្រើ​ការងារ​តាំងពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ ដើម្បី​ទាម  ទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ និង​បញ្ឈប់​ការរំលោភ​សិទ្ធិ​កម្មករ ព្រមទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន ទៀត​។​
​ការធ្វើ​កូដកម្ម​នេះ ក្រុមកម្មករ​បាននាំគ្នា​បិទផ្លូវ​ជាតិ​លេខ​៤ ផងដែរ​។ កាលពី​ថ្ងៃទី​០៤ ខែធ្នូ កន្លងទៅនេះ វិវាទ ការងារ​រវាង​ថៅកែ និង​ក្រុមកម្មករ​រោងចក្រ​នូ​វខប បាន​ឈានដល់​ដំណាក់កាល​ប្រទូស្ត​រាយ​ដាក់គ្នា​ទៅវិញ​ទៅ មក ដោយ​ការ​គប់​ដុំថ្ម​ពី​ខាងក្នុង​រោងចក្រ ចេញមកក្រៅ និង​ពី​ខាងក្រៅ​គប់​ទៅក្នុង​វិញ​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya