ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចោរប្លន់​ម៉ូតូ​បាត់ ជា​បុគ្គលិក​សណ្ឋាគារ​ណាហ្គា​វ៉ើ​ល​ចេញពី​ធ្វើការ​ត្រឡប់​ដល់​មុខផ្ទះ ​

ចោរប្លន់​ម៉ូតូ​បាត់ ជា​បុគ្គលិក​សណ្ឋាគារ​ណាហ្គា​វ៉ើ​ល​ចេញពី​ធ្វើការ​ត្រឡប់​ដល់​មុខផ្ទះ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ឈានចូល​ថ្ងៃទី​០៥ ធ្នូ ២០១៤ ស្ថិតនៅ​ផ្ទះ​លេខ​៥​បេ ផ្លូវ​លេខ​៥១៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ។​
​ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​សេង សុខ​ងួន អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ​ណាហ្គា​វ៉ើ​ល ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ រូបគាត់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CF 2769 ត្រឡប់មក​ជិត​ដល់ផ្ទះ ហើយ​នៅសល់តែ​១០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច និង​ហុងដា​ឌ្រី​ម​២​គ្រឿង បាន​ជិះ​ម៉ូតូ​ដេញតាម​ជនរងគ្រោះ ធ្វើឱ្យ​ជនរងគ្រោះ​ភ័យ​ជិះរ​ត់ដល់​មុខផ្ទះ បាន​វាត់​ជ​ន្ទ​ល់​ម៉ូតូ ទុកចោល ហើយ​រត់គេចខ្លួន​ស្រែកថា ចោរៗ​បាន​បន្តិច ស្តាយ​ម៉ូតូ​ក៏​រត់មកវិញ ត្រូវ​ជនសង្ស័យ​គប់​មួយ​ដុំថ្ម​ចំ​ឆ្អឹងជំនីរ ប្លន់​យក​ម៉ូតូ​ទៅ​ទាំង​បាត់ ទាំង​ឪពុកម្តាយ​បើកទ្វារ​ចេញមក​បាន​ត្រឹម​ឈរ​មើល​ជនសង្ស័យ​គប់​កូនប្រុស ហើយ​ប្លន់​យក​ម៉ូតូ​តែប៉ុណ្ណោះ ៕
431eda52-a337-4f62-853a-e7457ab388c369bdce30-8593-4375-90f4-7174254ed174

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya