ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ បាន​រំលោភ​ក្មេងស្រី​ក្រោម​អាយុ​១៥​ឆ្នាំ ​

យុវជន​ម្នាក់ បាន​រំលោភ​ក្មេងស្រី​ក្រោម​អាយុ​១៥​ឆ្នាំ ​

ខេត្ដ​ត្បូងឃ្មុំ ៖  ជនសង្ស័យ​ឈ្មោះ​តាំង សុខ​គាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ដីដុះ ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ​មកកាន់​សាលាដំបូង​ខេត្ដ​នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤ ដោយ​ជាប់ចោទ​លួងលោម​ក្មេងស្រី​ជា​អនីតិជន ក្រោម​អាយុ​១៥​ឆ្នាំទៅ​រំលោភ​សេពសន្ថវៈ ជា​លើកដំបូង​នៅ​រោង​ចិញ្ចឹម​ត្រី និង​ក្រោយមក​នៅផ្ទះ​សំណាក់​បានសម្រេច​ជាច្រើន លើក​នាពេល​កន្លងមក ។​
ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ឈ​. ស​.​យ មាន​ស្រុកកំណើត​នៅ​ស្រុក​ភ្នំព្រឹក ខេត្ដ​បាត់ដំបង​បានមក​ស្នាក់នៅ​រៀនសូត្រ នៅផ្ទះ​ជីដូន​ក្នុង​ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ហើយ​ត្រូវបាន​យុវជន​សុខ​គាន់​ទាក់ទង រហូត​ឈានដល់​លួងលោម​ល្បួង​នាំទៅ រំលោភ​សេពសន្ថវៈ​នៅ​រោង​ចិញ្ចឹម​ត្រី មួយកន្លែង​ស្ថិតនៅ​ភូមិ​ទួល​សម្បត្ដិ ឃុំ ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ​កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ តុលា ឆ្នាំ​២០១៤ កន្លងទៅ ។
​យោងតាម ពាក្យបណ្ដឹង​របស់​ឪពុក ក្មេងស្រី​រងគ្រោះ​កាលពី​ថ្ងៃទី​១​ធ្នូ​បញ្ជាក់ថា ស្រប​ពេលដែល​កូនស្រី​គាត់​មក ស្នាក់នៅ​រៀនសូត្រ​នៅផ្ទះ​ជីដូន​ភូមិ​ទួល​សម្បត្ដិ ឃុំ​ប៉ើ​ស​២ ដោយ​បែរជា​សុំ ឪពុកម្ដាយ​ឈប់រៀន​លុះ​ពេល​សួរនាំ​រក ហេតុផល​ទើប​កូន​ឆ្លើយ​ប្រាប់ថា ឈ្មោះ សុខ​គាន់ បាន​ចាប់​នាង​រំលោភ​ហើយ ថែមទាំង​គំរាមថា​បើសិនណា​ជា​ហ៊ាន ប្រាប់​គេ​នឹង​សម្លាប់ចោល​។ ពេល​ស្ដាប់ឮ បែបនេះ​គាត់​ក៏​ប្រញាប់​ទៅប្ដឹង​នគរបាល ស្រុក​ក្រូចឆ្មារ​ឱ្យជួយ​អន្ដរាគមន៍​តែម្ដង ។​
​ជនសង្ស័យ ឈ្មោះ កាំ​ង សុខ​គាន់ វិញ បាន​ឆ្លើយថា នៅក្នុង​អំឡុង​ខែតុលា ២០១៤ មិន​ចាំ​ថ្ងៃ​ម៉ោងជាង​១០​ព្រឹក រូបគេ​ក៏​ទូរស័ព្ទ​ហៅ​ឈ្មោះ​ក្មេងស្រី​រង គ្រោះ​ឱ្យមក​អង្គុយលេង​ជាមួយ​ខ្លួន​នៅ លើ​គ្រែ​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ឪពុក​របស់ខ្លួន​។ លុះ​ពេល​និយាយ​សារ​សង​ទៅវិញទៅមក ក៏បាន​ព្រមព្រៀងគ្នា​រួមភេទ​គ្រា​ដំបូង​នោះ មិនបាន​សម្រេច​នោះទេ រហូតដល់​ថ្ងៃ បន្ទាប់​ក្មេងស្រី​រងគ្រោះ​បាន​ទូរស័ព្ទ​មក រូបគេ​ឱ្យទៅ​ជួប​នៅ​កន្លែង​រោង​ចិញ្ចឹម​ត្រី​ដដែល​ហើយ​រួមភេទ​បានសម្រេច តាម​បំណង​មែន ។ មកដល់​អំឡុង​ខែវិច្ឆិកា ២០១៤​រូបគេ​បាន​ទូរស័ព្ទ​ហៅ​ក្មេងស្រី​រងគ្រោះ​ណាត់ជួប​គ្នា​នៅផ្ទះ សំណាក់​៩៩​នៅ ភូមិ​ព្រែក​តូច​ឃុំ​ប៉ើ​ស​១ ស្រុក​ក្រូចឆ្មារ ដោយ​រួមភេទ​បានសំរេច​២​លើក​ទៀត ។
​ជនសង្ស័យ និយាយថា​ពួកគេ​ថែមទាំង បាន​និយាយថា យើង​ស្រលាញ់គ្នា​ដោយ ស្មោះ​ហើយក៏​មិនបាន​គំរាម​សម្លាប់​អ្នករងគ្រោះ​ដែរ ។
​នគរបាល ស្រុក​ក្រូចឆ្មារ បាន​បញ្ជាក់ថា ឆ្លងតាម​កិច្ច​ប្រតិ​ប​ត្ដិ​ការ ប្រមូល​ឯកសារ​សំណុំរឿង​ព្រមទាំង​ចម្លើយ សារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ កាំ​ង សុខ​គាន់ និង​វិញ្ញាបនបត្រ​ពេទ្យ​សន្និដ្ឋាន ថា ជននេះ​ពិតជា​បាន​រួមភេទ​ជាមួយ​ក្មេង ស្រី​ជំទង់​ជា​អនីតិជន​ពិតប្រាកដ​មែន​។
​សូម បញ្ជាក់ថា ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​កោះហៅ​មក​សួរនាំ នៅ​រសៀល​ថ្ងៃទី​២​ធ្នូ​ក្រោយពី​បាន​សារភាព សម្រេច​ឃាត់ខ្លួន​បញ្ជូនមក​សាលាដំបូង ខេត្ដ​កំពង់ចាម​តែម្ដង ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya