កណ្ដាល ៖ ទំនាស់ក្នុងគ្រួសាររឿងសុំលុយប្រពន្ធទៅលេងល្បែងមិនបាន បុរសជាប្តីបានកាប់ប្រពន្ធស្លាប់នៅក្នុងថ្លុកឈាម រួចយកសាំងទៅចាក់ដុតសព ហើយបុរសជាប្តីនោះ ក៏បានរត់ទៅចង.កធ្វើអត្តឃាត នៅនឹងដើមអំពិលបារាំងចម្ងាយពីផ្ទះ ប្រមាណ១ពាន់ម៉ែត្រ ហើយត្រូវគេប្រទះឃើញសព កាលពីវេលាព្រឹកថ្ងៃទី០៣ ធ្នូ ២០១៤ ស្ថិតនៅភូមិកប៉ាល់គឿង ឃុំសំពៅលូន ស្រុកកោះធំ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ ពុំ ស្រៀង និងប្ដីជាឃាតកឈ្មោះ ឈុន ហន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ ។
នៅមុនពេលកើតហេតុឈ្មោះឈុន ហន (ជនសង្ស័យ) បានសុំលុយ ប្រពន្ធ (ជនរងគ្រោះ) ចំនួន១ម៉ឺនរៀល យកទៅលេងបៀ ពេលលេងចាញ់អស់ ក៏មកផ្ទះហើយបានសុំលុយប្រពន្ធចំនួន ១ម៉ឺនរៀលថែមទៀត ដើម្បីយកទៅលេងបៀរ ទៀត ហើយក៏មានទំនាស់ ពាក្យសំដីឈ្លោះប្រកែកគ្នា នៅម៉ោង ១៧ល្ងាច ទាំងពីរនាក់ប្តីប្រពន្ធ បានទៅប្តឹង សមត្ថកិច្ចនៅប៉ុស្តិ៍រដ្ឋបាល ដែលមាន ចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះ ដើម្បី ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ជួយដោះស្រាយ ក្រោយពីប៉ុស្តិ៍រដ្ឋបាលសំរុះសំរួល និងធ្វើកិច្ច សន្យាកុំឲ្យឈ្លោះប្រកែកគ្នាទៀត ទាំងពីរនាក់ប្តីប្រពន្ធ ក៏វិលត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោង១៩ ជនសង្ស័យ បានកាប់ប្រពន្ធ បណ្តាលស្លាប់នៅខាងក្រោយផ្ទះនិង បានដុតសពជនរង គ្រោះឆេះខោអាវអស់ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួន ។
លុះមកដល់ព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៤នេះ មានប្រជាពលរដ្ឋទៅច្រូតស្រូវ បានប្រទះឃើញបុរសជាប្ដី ចងក សម្លាប់ខ្លួន នឹងអង្រឹងស្បៃមង នៅលើដើមអំពិលបារាំងស្លាប់។
» Breaking News, ព័ត៌មានជាតិ » សុំលុយប្រពន្ធលែងល្បែងមិនបានកាប់សម្លាប់ រួចរត់ទៅចងក.សម្លាប់ខ្លួនឯង