ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » លោក សម រង្ស៊ី មានឋានៈស្មើនាយករដ្ឋមន្ត្រី ដើម្បី​ពង្រីក​វប្បធម៌​សន្ទនា​ ​តែ​គ្មាន​សិទ្ធិអំណាច​ដឹកនាំ​រាជរដ្ឋាភិបាល ឬ​បញ្ជា​ទ័ព​បាន​នោះ​

លោក សម រង្ស៊ី មានឋានៈស្មើនាយករដ្ឋមន្ត្រី ដើម្បី​ពង្រីក​វប្បធម៌​សន្ទនា​ ​តែ​គ្មាន​សិទ្ធិអំណាច​ដឹកនាំ​រាជរដ្ឋាភិបាល ឬ​បញ្ជា​ទ័ព​បាន​នោះ​

​ភ្នំពេញ​៖  នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ការផ្តល់​អាស នៈ​ក្រម​ជូន​លោក សម រង្ស៊ី ដែលជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគតិច មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​គឺជា  ការពង្រីក​នូវ​វប្បធម៌​សន្ទនា តែ​គ្មាន​សិទ្ធិអំណាច​ដឹកនាំ​រាជរដ្ឋាភិបាល ឬ​បញ្ជា​ទ័ព​បាន​នោះទេ​។​
​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង បន្ទាប់ពី​មានការ​លើកឡើង​មួយចំនួន​ថា នៅ​កម្ពុ​ជាមាន  នាយករដ្ឋមន្ត្រី​ពីរ បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគតិច ត្រូវបាន​ផ្តល់​ឋានៈ​ស្មើ​នា  យក​រដ្ឋមន្ត្រី ក្រោយ​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក សម រង្ស៊ី កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា  កន្លងទៅ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន «​ខ្មែរ​ជំនាន់​ថ្មី​» នា​ព្រឹក​ថ្ងៃទី  ០៤ ខែធ្នូ ឆ្នាំ​២០១៤​នេះ បាន​បញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ក៏មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដូច​លោក សម រង្ស៊ី ដែរ​តែ​មិនមាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​រាជរដ្ឋាភិបាល ឬ​ទៅ​បញ្ជា ទ័ព​បាន​នោះទេ​។​

 

130917_02

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya