ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ចោរលួច​កាច់ក​ម៉ូតូ មិន​សម្រេច ​

ចោរលួច​កាច់ក​ម៉ូតូ មិន​សម្រេច ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ ២០១៤ នៅ​ចំណុច​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរស​ម្នាក់​បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ម៉ាក​កុប​ជ្រុង​១​គ្រឿង ហើយ​ព្យាយាម​គេចខ្លួន​តែ​ខណៈនោះ​ត្រូវបាន​អ្នកជិតខាង​ជាពិសេស​អ្នក រត់​ម៉ូតូឌុប​បាន​ជិះ​ដេញតាម​ចាប់​ហើយ​ចាប់បាន​ភ្លាមៗ​ពេលដែល​ជិះ​បាន ប្រហែលជា​៤០០​ម៉ែត្រ នៅពេល​ចាប់បាន​ប៉ូលិស​សួរនាំ​ជនសង្ស័យ​បាន​អះអាងថា​ដោយសារ​មូលហេតុ ខ្លួន​អត់​មាន​លុយ​មើល​ប្រពន្ធ​ឈឺ​ទើបបាន​ដាច់ចិត្ត​លួច​ម៉ូតូ​គេ​។​
​ជន សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ស៊ូ វីរៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល ភូមិ​តា​កេ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជន​រង គ្រោះ​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ចេង ផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បញ្ចូល​បទ​ភ្លេង​តាម​ទូរស័ព្ទ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ប្រណាក ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច​មិនបាន​សម្រេច​នោះ​ម៉ាក​ហុងដា​គុប​ជ្រុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ន ៣៤៨៥ ភព​១​។
​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចត​ម៉ូតូ​ចាក់សោ​នៅមុខ​ផ្ទះ​របស់ខ្លួន  ហើយ​ខ្លួន​បាននិងកំពុង​រវល់​ប​ញ្ចូ​លប​ទ​ភ្លេង​ឲ្យ​ភ្ញៀវ ដោយ​មិនបាន​ចាប់អារម្មណ៍​មាន​ជនសង្ស័យ​ចូលទៅ​ជិត​ម៉ូតូ​របស់គាត់ លុះ​ដល់ពេល​ជនសង្ស័យ​កាច់​សោ​ជិះ​ចេញ​កាត់មុខ​គាត់ ទើប​គាត់​ដឹងថា​ចោរលួច​ម៉ូតូ​គាត់​។ នៅពេល​ឃើញ​ចោរ​ជិះ​ចេញ​បែបនេះ​ក៏បាន​ស្រែក​ឆោឡោ​ប្រាប់​គេឯង​ថា​ចោរៗ​! ធ្វើ ឲ្យ​អ្នករត់ម៉ូតូឌុប​និង​អ្នក​ប្រជាពលរដ្ឋ​នៅក្បែរនោះ​នាំគ្នា ជិះ​ដេញតាម​ពីក្រោយ​រហូតដល់​ភូមិ​កា​កេ ដែលមាន​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ​ពី​កន្លែងកើតហេតុ​ទើប​ក្រុម​អ្នករត់ ម៉ូតូឌុប​ចាប់​ជនសង្ស័យ​បាន ហើយ​បាននាំគ្នា​ស្វាគមន៍​១​ដៃ​១​ជើង​ម្នាក់​ឡើង​ទ្រមខ្លួន​ទើប​ប្រគល់​ឲ្យ សមត្ថកិច្ច​។ នៅពេល​សមត្ថកិច្ច​យកមក​សួរនាំ​នៅ​បុ​៉​ស្តិ៍​កំបូល​ត្រូវបាន​ជនសង្ស័យ អះអាងថា ដោយសារ​ខ្លួន​ក្រ​អត់លុយ​មើល​ប្រពន្ធ​ឈឺ​ទើប​ខ្លួន​ដាច់ចិត្ត​លួច​ម៉ូតូ គេ​បែបនេះ​៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya