ខេត្តកំពង់ឆ្នាំង៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០១៤ បានដឹកនាំប្រជាពលរដ្ឋ និងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទដាក់លបលូនិងរបាំងសាច់អួនខុសច្បាប់ ក្នុងតំបន់អភិរក្សពូជត្រីចំនួននៅក្នុងភូមិសាស្ត្រទឹកដីឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌។
ក្នុងកិច្ចប្រតិបតិបត្តិការដោយពុំបានអោយដំណឹងជាមុននេះ គឺបានចុះទៅបង្ក្រាបនូវឧបករណ៏ខុសច្បាប់ខាងលើនេះ បានធ្វើឡើង នៅចំណុច៥កន្លែងខុសគ្នា ក្នុងនោះមាន ចំណុចចុងព្រែកតាគង់សែសាង,ព្រែកថ្លាន់,ស្ទឹងពោធិ,និងចំណុចដែននេសាទសាធារណៈបឹងហានាង ដោយដកហូតបាន នូវឧបករខុសច្បាប់មាន របាំងសាច់អួនខុសច្បាប់ជាង៤ពាន់ម៉ែត្រ លបលូសាច់អួន១៣មាត់ បង្គោលឬស្សីពីងពុង ៤០ដើម ចាប់ជនសង្ស័យបានចំនួន៥នាក់ និងមធ្យោបាយធ្វើដំណើរបំរើអោយបទល្មើស
នេសាទកាណូតបាឡា៣គ្រឿង ។
លោក ព្រះរាជអាជ្ញារងដឹកនាំការបង្ក្រាបបទល្មើសនេសាទខាងលើនេះ បានមានប្រសាសន៍ថាឧបករណ៍ខុសច្បាប់ខាងលើនេះ បានអោយប្រជាពលរដ្ឋកាប់បំផ្លាញចោលនៅនឹងកន្លែងខ្លះ និងលើកយកមកកាប់បំផ្លាញចោលនៅលើគោកខ្លះ ។ដោយឡែកជនសង្ស័យចទាំង៥នាក់ត្រូវបានប្រគល់អោយមន្ត្រីជំនាញកសាងសំណុំរៀងបញ្ជូនមកតុលាការនៅពេលក្រោយ ហើយបានអោយវិលត្រឡប់ទៅផ្ទះ
វិញជាមួយកាណូតបាឡាស្មាច់ទាំង៣គ្រឿងជាបណ្តោះអាសន្ន ។
លោកព្រះរាជអាជ្ញារងបានបន្តអោយដឹងថាកាលពីសប្តាហ៍មុនលោកក៏បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់ខាងលើនេះដែរដោយចាប់បានជនសង្ស័យល្មើសច្បាប់នេសាទនេះ ចំនួន៤នាក់និងកាណូត៣គ្រឿងផងដែរហើយបានធ្វើការអប់រំប្រគល់អោយសមត្ថកិច្ចជំនាញដោយអោយជនល្មើសធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សនិងអោយរើរុះរបាំងសាច់អួនខុសច្បាប់រាបពាន់ម៉ែត្រទាំងនោះដោយខ្លួនឯងចេញប៉ុន្តែមកដល់ពេលនេះពួកគេមិនទាន់បានរើរុះ នៅឡើយទេដោយបែបនេះហើយទើបលោកមកពិនិត្យនិងចាប់បានមនុស្សថ្មីទៀត ដែលនេសាទលើ្មសច្បាប់នេះ ដែរ។
គួររំឮកដែរថា រយៈកាលកន្លងទៅនេះ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងហាក់បានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការទៅបង្ក្រាបបទល្មើសនេសាទនៅតំបន់ខាងលើនេះ ជាងការធ្វើការងារនៅកន្លែង( ប៊ុយរ៉ូ ) ដែលធ្វើអោយមានចំណាប់អារម្មណ៏ពីប្រជាពលរដ្ឋ និងមន្ត្រីជំនាញ
និងបានអបអរសារទរនៅកិច្ចខិតខំប្រឹងប្រែងនេះផងដែឬ៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទ