ភ្នំពេញ៖ សមត្ថកិច្ចកិច្ចនគរបាលក្រុងភ្នំពេញ នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី០៣ ខែធ្នូ ២០១៤ ក្នុងករណីបើការស៊ើបអង្កេតរបស់សមត្ថកិច្ចបង្ហាញថាឧកញ៉ាថោង សារ៉ាត់ ពិតជាមេក្លោង ក្នុងករណីសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ពិតប្រាកដមែន។
នៅម៉ោង៩ និង៣០នាទី យប់នេះ សមត្ថកិច្ច បានឡោមពទ្ធ័ ផ្ទះលោកឧកញ៉ា ថោង សារ៉ាត់ ចំនួន២កន្លែង និង បានឃាត់ខ្លួន ឪពុកម្តាយ និង អង្គរក្ស ៤នាក់ទៀត របស់លោកឧកញ៉ា ថោង សារ៉ាត់ ព្រមទាំងដកហូត បានកាំភ្លើង៦ដើម។ ប្រតិបត្តិការនេះ បានធ្វើឡើង ក្រោយសមត្ថកិច្ច បានរកឃើញថា ជនដៃដល់សម្លាប់ លោកឧកញ៉ា អ៊ឹម ម៉េងជឺ មានឈ្មោះ សៀង វាសនា ជាអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់។
សមត្ថកិច្ចក៏បានឲ្យដឹងទៀតថា ឪពុកម្តាយរបស់លោក ថោង សារ៉ាត់ ត្រូវសហការជាមួយសមត្ថកិច្ចដើម្បីស្វែងរកលោក ថោង សារ៉ាត ព្រោះតាមការអះអាងក្នុងសន្និសិទកាសែត ឪពុកម្តាយលោក ថោង សារ៉ាត បានបង្ហាញអោយឃើញថាពួកគាត់បានដឹងច្បាស់ពីការរត់គេចខ្លួនរបស់កូន៕