កំពង់ស្ពឺ ៖ មន្ដ្រីជាន់ខ្ពស់នគរបាលខេត្ដ កំពង់ស្ពឺ បានចេញមកបញ្ជាក់អះអាងសារជាថ្មីទៀតថា ករណី ឃាតកម្មបាញ់សម្លាប់ បុរសពិការដៃម្ខាង ជាអ្នកគ្រឿងទេសនៅភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដ កំពង់ស្ពឺ គឺផ្ដើមចេញពីទំនាស់នៃការឌឺដង ពេលផឹកស៊ីជាមួយគ្នា កាលពីប៉ុន្មានខែមុន និងរឿងជម្លោះដីធ្លី ដែលជនសង្ស័យជាមេ ខ្លោងបានទិញដីជនរងគ្រោះ ហើយឱ្យលុយមិនគ្រប់ ថែមទាំងប្រើកម្មករទៅដាំ ស្វាយនៅលើដីនោះ រួចហើយត្រូវម្ចាស់ដីដែលជាជនរងគ្រោះរារាំង ។
ការបញ្ជាក់ពីលោកស្នង ការរងនគរបាល និងជាប្រធានកណ្ដាលការិយាល័យយុត្ដិធម៌ ឧត្ដមសេនីយ៍ សោម ដារ៉ា បានធ្វើឡើង ក្រោយពីកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ ត្រី កែវ ពិសី ស្នងការនគរបាលខេត្ដដោយ មានការចូលរួមសហការ ពីកម្លាំងនគរបាលក្រសួង កម្លាំងអាវុធ ហត្ថខេត្ដ និង
សមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានឈានទៅដល់ការចាប់ខ្លួនមេខ្លោង ជាអានិកជនអូស្ដ្រាលី កាល ពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣នៅក្នុងរាជធានីភ្នំពេញ ក្រោយពីជនដៃ ដល់២នាក់ ត្រូវបានចាប់ខ្លួននៅក្រុងកំពត ដែលស៊ីឈ្នួលក្នុងការបាញ់សម្លាប់ជនរងគ្រោះរូបនេះ ។
ករណីឈានទៅដល់ការបាញ់សម្លាប់ បុរសពិការដៃខាងស្ដាំរូបនេះ នៅរសៀលថ្ងៃទី១៥ ខែ សីហា នេះថា ទី១ ផ្ដើមចេញពីបញ្ហាហូប ស្រាជាមួយគ្នា កាលពីប៉ុន្មានខែមុនហើយឌឺ ដងដាក់គ្នា ដោយសារតែការចាក់ស្រាកំពុប និងករណីទី២ ជាប់ពាក់ព័ន្ធបញ្ហាដីធ្លី ។ លោក សោម ដារ៉ា បានបញ្ជាក់ត្រង់ចំណុចនេះថា មេខ្លោងនៃអំពើឃាតកម្មរួម
ជាមួយ ប្អូនប្រុសរបស់ខ្លួនឈ្មោះ អ៊ុក រី ទិញដី ៥ ហិកតា ពីជនរងគ្រោះហើយសុំចែកប្អូន ១ ហិកតា ប៉ុន្ដែ មុនដំបូងជំពាក់ លុះក្រោយមក យកលុយចំនួន ៣ពាន់ដុល្លារទៅឱ្យជនរងគ្រោះ ។ លុយ៣ពាន់ដុល្លារមិន ទាន់គ្រប់ តម្លៃដីដែលទិញពីជនរងគ្រោះឡើយ បែរជាជនសង្ស័យជាមេខ្លោងរូបនេះ បានប្រើកម្មករទៅដាំ ដើមស្វាយ នៅក្នុងដី
ពេលនោះ ត្រូវបានជនរងគ្រោះចេញមករារាំង ។ នៅពេលដែលជនរងគ្រោះរារាំង សកម្មភាពដាំដើមស្វាយ ស្រាប់តែជនបង្កបានឌឺពាក្យសំដីថា “គង់តែឱ្យធ្វើជីនៅលើដីនេះ”មានន័យថា នឹង សម្លាប់ចោល ។
លោកស្នងការរងបានបន្ដថា មេខ្លោងរូប នេះឈ្មោះ អ៊ុក រុន អាយុប្រហែល ៥១ឆ្នាំ ត្រូវបានចាប់ខ្លួន កាល ពីយប់នៅថ្ងៃទី១៤ ខែ សីហា នៅរាជធានីភ្នំពេញ ។ លោក សោម ដារ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយ ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ របស់កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលថ្នាក់ជាតិ និង សមត្ថកិច្ចពាក់ព័ន្ធ
ផ្សេងទៀតនោះ រកឃើញថា ករណីឃាត កម្មនេះ មិនមែនជារឿងនយោបាយនោះ ឡើយ ជាការនិយាយនាំឱ្យមានការបំពុលបរិយាកាស ។
គួរបញ្ជាក់ថា លោក សាន់ សឿន អាយុ ៦៧ឆ្នាំ ជាអ្នកលក់គ្រឿងម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំពី ក្រោយមួយគ្រាប់ បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
ស្ថិតនៅផ្ទះ ជនរងគ្រោះក្នុងភូមិទី២ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
បន្ទាប់ពីការបាញ់សម្លាប់នេះភ្លាមៗ ពោលគឺនៅថ្ងៃបន្ទាប់ បេក្ខភាពតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក នុត រំដួល បានប្រាប់វិទ្យុអាស៊ីសេរីផ្សាយកាលពីយប់ថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០១៣ថា ករណីឃាត កម្ម លើម្ចាស់ លក់គ្រឿងទេសអាយុ ៦៧ឆ្នាំ រូបនេះ ជារឿងនយោបាយ ដោយសារតែជនរងគ្រោះ ជាអ្នក គាំទ្ររបស់គណបក្ស
សង្គ្រោះជាតិ ។ លុះនៅព្រឹកថ្ងៃទី១៤ ខែសីហា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានធ្វើដំណើរទៅចូលរួម បុណ្យសពទៀតផង ដោយចង់បង្ហាញថា ករណីនេះជារឿង នយោបាយលើអ្នកគាំទ្រគណបក្សរបស់ខ្លួន ។
ទន្ទឹមជាមួយការចោទប្រកាន់បែបនេះ ជនសង្ស័យ ២នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅម៉ោង ១២ និង ១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៣ នៅផ្ទះសំណាក់រីករាយ ក្នុងភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ។ ជនសង្ស័យទី១ជាជនដៃដល់បាញ់សម្លាប់ ជនរងគ្រោះ ឈ្មោះ ជួង វណ្ណៈ ហៅ អាង៉ោល អាយុ ៣៣ឆ្នាំ រស់នៅភូមិឈើ ទាលជ្រុំ ឃុំក្រាំងលាវ ស្រុក បាទី ខេត្ដតា កែវ និងបច្ចុប្បន្ន ស្នាក់នៅម្ដុំបឹងក្រពើ រាជធានីភ្នំពេញ។ រីឯជនសង្ស័យទី២ ឈ្មោះ ទ្រី គន្ធរ ហៅ អេឡុង អាយុ ៣២ឆ្នាំ ជាកីឡា ប្រដាល់សេរី រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ៕
» Breaking News, ព័ត៌មានជាតិ » ករណីបាញ់សម្លាប់នៅស្រុកភ្នំស្រួចផ្ដើចចេញទំនាស់រឿងផឹកស៊ី និងដីធ្លី