ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គណបក្ស​ទាំងពីរ​ក្នុង​សភា ចុះហត្ថលេខា​លើ​លិខិត​ជូន​សម្តេច​ប្រធានរដ្ឋសភា​ ​

គណបក្ស​ទាំងពីរ​ក្នុង​សភា ចុះហត្ថលេខា​លើ​លិខិត​ជូន​សម្តេច​ប្រធានរដ្ឋសភា​ ​

ភ្នំពេញ​:  សមាជិកសភា ចំនួន ៨២ នាក់ មកពី​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះហត្ថលេខា​រួមគ្នា នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ នេះ លើ​លិខិត​ជូន​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្តីពី​ការជំរុញ​ការធ្វើ​វិសោធនកម្ម ប្រការ ៤៨ ថ្មី (​ពីរ​) នៃ​បទបញ្ជា​ផ្ទៃ ក្នុង​រដ្ឋសភា​នេះ ឲ្យ​បាន​ឆាប់ ដោយ​ចាត់ទុកជា​អាទិភាព​។​

លោក សម រង្ស៊ី សមាជិកសភា មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានផ្តល់​បទសំភាសន៍ ដោយឡែក​មួយ នៅ​ថ្ងៃទី​៣ ខែធ្នូ​នេះ ដោយ​បញ្ជាក់ថា នៅក្នុង​ការធ្វើ វិសោធនកម្ម ប្រការ ៤៥​ថ្មី (​ពីរ​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​រៀបចំ​ប្រធាន​ក្រុម​ភាគតិច​នៅ​សភា ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី មិនត្រូវ​និយាយ​សំដៅ សម្រាប់​បុគ្គល​ណា​ម្នាក់​ទេ ។​

​លោក​បាន​បញ្ជាក់ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ព្យាយាម ខិតខំ​សំរេច​នេះ គឺ​យើង​រៀបចំ​ស្ថាប័ន ដូចជា​ការបើកផ្លូវ ត្រួសត្រាយ​ផ្លូវ ទំ​លុះ​ឧបសគ្គ ដើម្បី​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ ដែលមាន​គណបក្ស​ផ្សេងទៀត មាន​អ្នកដឹកនាំ​ផ្សេងទៀត ដែល​នឹង​ចូលមក​កាន់តំណែង​រប​ស់​ខ្លួន​ក្នុង​រយៈពេល ១០ ឬ ២០ ឆ្នាំ ខាងមុខ ទាល់តែ​យើង​មានការ​រៀបចំ​ផ្លូវ ទុកជាមុន​ឲ្យ​ហើយ​។​

​លោក​សម រង្ស៊ី បានបញ្ជាក់​បន្តថា​៖ ការធ្វើ​វិសោធនកម្ម​ប្រការ ៤៥​ថ្មី (​ពីរ​) នៃ​បទបញ្ជា ផ្ទៃក្នុង​រដ្ឋសភា ដើម្បី​រៀបចំ​ប្រធាន​ក្រុម​ភាគតិច​នៅ​សភា ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី គឺជា​ការងារ​រៀបចំ យន្តការ​ប្រជាធិបតេយ្យ កសាង​ស្ថាប័ន​ថ្មី ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​។​

កាលពី​រសៀល ថ្ងៃទី​២ ធ្នូ នេះ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​
និង​គណបក្ស​សង្គ្រោះ​ជាតិ ជួបគ្នា​ពិភាក្សាគ្នា លើ​ការធ្វើ​វិសោធនកម្ម ប្រការ​៤៥​ថ្មី (​ពីរ​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​រៀបចំ​ប្រធាន​ក្រុម​ភាគតិច​នៅ​សភា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ជា​ដៃគូ​សន្ទនា ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​៕5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya