ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ លោកចាន់ ចេក ដែលជាមេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ និងជាអនុប្រធានក្រុមការងារ ខេត្តបន្ទាយ មានជ័យ គណបក្សសង្គ្រោះជាតិ សាលាឧទ្ធរណ៍នឹង បើកសវនាការសុំ នៅក្រៅឃុំរបស់កូនក្តីលោក។
កាលពីកន្លងៗទៅថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួន សកម្មជនរបស់គណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ មាជ សុវណ្ណារ៉ា ទាក់ទងនឹងអំពើហិង្សា ក្បែទីលានប្រជាធិបតេយ្យ និងស្ត្រីសហគមន៍បឹងកក់ចំនួន ៧នាក់ និងព្រះសង្ឃ ៣អង្គ ពីបទបិទផ្លូវមុខសាលារាជធានីភ្នំពេញ ដែលធ្វើឲ្យកក់ស្ទះចរាចរណ៍ មិនអាចធ្វើដំណើរបាន៕
» ព័ត៌មានជាតិ » ថ្ងៃ១២ធ្នូ សាលាឧទ្ធរណ៍នឹងបើកសវនាការ សុំនៅក្រៅឃុំ មាជ សុវណ្ណារ៉ា