ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ករណី បាញ់ប្រហារ លោក ហេង ច​ន្ត្រា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​សែន​មនោ​រម្យ​

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ករណី បាញ់ប្រហារ លោក ហេង ច​ន្ត្រា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​សែន​មនោ​រម្យ​

​មណ្ឌលគិរី ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ចាប់បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត កាលពី​វេលា​ព្រឹក​ថ្ងៃទី​០២ ធ្នូ ២០១៤ ពាក់ព័ន្ធ​ក្នុងករណី​បាញ់ប្រហារ​ទៅលើ​លោក ហេង ច​ន្ត្រា ដែលជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​សែន​មនោ​រម្យ និង​ពេ​ជ្រា​ដា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​០៤ កក្កដា ២០១៤ ស្ថិត​ត្រង់ចំណុច​ផ្លូវកែង​ច្រកចូល​ផ្លូវ​ដាក់​ដាំ ក្នុង​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​
​ជនសង្ស័យ​ឈ្មោះ ស្លេស ត្រី​យ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​លោក​វរសេនីយ៍ឯក សូ សុវណ្ណ ស្នងការរង និង​ជា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​លេខ​២០.១៤ ចុះ​ថ្ងៃទី​៨ សីហា ២០១៤ របស់លោក​បណ្ឌិត​យ៉ា ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។ ការចាប់ខ្លួន​នេះ ធ្វើឡើង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយ​បែ​ត ដោយបាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ច្រកទ្វារ ។​
​គួររំលឹកថា ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ​ទៅលើ​លោក​ហេង ច​ន្ត្រា ដែលជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​សែន​មនោ​រម្យ និង​ពេ​ជ្រា​ដា លើក​មុន គឺមាន​ពី​នាក់ ១-​ឈ្មោះ​លេន កំ​រី អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ​ពុំ ពឿ​ន អាយុ​៤៨​ឆ្នាំ បច្ចុប្បន្នកំពុង​ឃុំខ្លួន​នៅ​ពន្ធ​ធនាគា​ខេត្ត ៕

rfv

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya