ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» Breaking News, ព័ត៌មានជាតិ » សមត្ថកិច្ច​សុំ​ពន្យារពេល​ឃុំខ្លួន​អង្គរក្ស​ដែល​សង្ស័យ សំណុំរឿង​ឃាតកម្ម​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ​

សមត្ថកិច្ច​សុំ​ពន្យារពេល​ឃុំខ្លួន​អង្គរក្ស​ដែល​សង្ស័យ សំណុំរឿង​ឃាតកម្ម​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ​

ភ្នំពេញ ៖ សំណុំរឿង​ឃាតកម្ម​បាញ់ប្រហារ​ទៅលើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ គឺជា​ឃាតកម្ម​មួយ​ដែល​ជន​ជា​ឃាតករ​ត្រូវបាន​វាយតម្លៃថា ជា​ឃាតករ​ស៊ីឈ្នួល ហើយ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ក៏មាន​គម្រោង​ទុកជាមុន​ផងដែរ ។ មន្ត្រីប៉ូលិស​ដែល​ស្ថិតក្នុង​ប្រតិបត្តិ​ការស្រាវជ្រាវ​ជុំវិញ​ករណី ឃាតកម្ម​នេះ​បានបង្ហាញ​ពី​ការប្រឹងប្រែង​មោះមុត និង​អង់អាច​ដើម្បី​បំបែកសំណុំរឿង​ដែល​មហាជន​ទូទៅ​កំពុង​តាមដាន​យ៉ាង​ដិតដល់ បំផុត ហើយក៏​ចង់ដឹងថា តើ​ឃាតករ​ពិតប្រាកដ​ជា​នរណា ?
​ពេលនេះ​ករណី​សង្ស័យ និង​ការឃាត់ខ្លួន​អាចជា​ឈុត​ដំបូង ដែល​សមត្ថកិច្ច​កំពុងដំណើរការ​ក្នុងការ​ស្វែងរក​ឃាតករ​ពិត ព្រោះថា​ការបាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ ក៏​មិនមែនជា​រឿងរ៉ាវ​ធម្មតា​នោះទេ ហើយ​ក្រុម​ជន​ដែល​ប៉ុនប៉ង​យក​ជីវិត​របស់លោក ក៏​មិនធម្មតា​ដែរ ។ ការឃាត់ខ្លួន​អង្គរក្ស​៣​នាក់ របស់លោក​ឧកញ៉ា ថោង សារ៉ាត់ គិត​មកដល់​ល្ងាច​ថ្ងៃទី​២ ធ្នូ នៅ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដោះលែង​នៅឡើយ​ទេ ពីបទ​សង្ស័យ​ទាក់ទិន​នឹង​ការបាញ់សម្លាប់​ដ៏​សាហាវព្រៃផ្សៃ​នេះ ។ តាម​ប្រភពព័ត៌មាន​ចុងក្រោយ​បានឱ្យដឹងថា ដោយសារតែ​ការស្រាវជ្រាវ​ដើម្បី​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នៅ ចុងឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​បាន​សុំ​បន្ត​ការឃាត់ខ្លួន​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ពន្យារពេល​ក្នុងការ​ស៊ើបអង្កេត​ឱ្យបាន​កាន់តែ​សុក្រឹត ។​
​អង្គរក្ស​៣​នាក់​ដែល​ឃាត់ខ្លួន​ត្រូវបាន​គេ​ស្គាល់ ១-​ឈ្មោះ កុយ ច័ន្ទ​ថុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២-​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៣-​ឈ្មោះ ទៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១ ធ្នូ នៅក្បែរ​ស្ពាន​ទី​២​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ខណៈ​កំពុងធ្វើដំណើរ​តាម​រថយន្ត​ទំនើប​១​គ្រឿង​រួមជាមួយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ។ ការឃាត់ខ្លួន​និង​ការសុំ​ពន្យារពេល​របស់​សមត្ថ​កិច្ច​នេះ​ដើម្បី​ទុក​ស៊ើបអង្កេត​ទៅលើ​អង្គរក្ស​ទាំង​៣​នាក់​នេះ ហើយ​មកដល់​ល្ងាច​ថ្ងៃទី​២ ធ្នូ ក៏​មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​បញ្ជាក់ថា ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី​អ្វីមួយ​នៅឡើយ​ទេ ។ ក៏ប៉ុន្តែ​ប្រភព​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​និយាយថា ក្នុងចំណោម​អង្គរក្ស​៣​នាក់ មាន​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។ ទោះជា​បែបណា នេះ​គ្រាន់តែ​ស្ថិត​ក្នុងករណី​សង្ស័យ​នៅឡើយ​ទេ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​រួមជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡឹ​ក វណ្ណៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉េ​ង ជួរ និង​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ុល រតនា សុទ្ធសឹង​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ បញ្ជូនទៅឱ្យ​ធ្វើការ​តាម​ជំនាញ​នោះ កំពុង​ដុតដៃដុតជើង​ហើយ​ជុំវិញ​ករណីនេះ ។ លោក​ស្នងការរង ជួន ណារិន ក៏បាន​បញ្ជាក់ដែរថា យើង​នៅ​មិនទាន់​អាច​ទម្លាយ​បានទេ​ថា អង្គរក្ស​៣​នាក់​នោះ​ពាក់ព័ន្ធ​នឹង​ករណីនេះ​បាន​នៅឡើយ​ទេ ល្គឹកណា​វាំងនន​ខ្មៅ​នៅ​មិនទាន់​ទម្លាយ ៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya