ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​គ្រឿងញៀន ចំនួន​៨១៤​គ្រាប់ ឃាត់ខ្លួន​ជន​ស្ស័​យ​ម្នាក់ ​

ប៉េអឹម​បង្ក្រាប​គ្រឿងញៀន ចំនួន​៨១៤​គ្រាប់ ឃាត់ខ្លួន​ជន​ស្ស័​យ​ម្នាក់ ​

បន្ទាយមានជ័យ ៖ កម្លាំង​អ ហ ក្រុង​ប៉ោយប៉ែត ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញ ដូរ​គ្រឿងញៀន នៅតាម តំបន់ ជាយដែន កម្ពុជា ថៃ យ៉ាងសកម្ម ករណីនេះ​ក្រោម ការចង្អុល បញ្ហា​ពី​សំណាក លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​អ ហ​ខេត្ត និង​ការដឹកនាំ​កម្លាំង​ផ្ទាល់​គឺ​លោក​ជា ដា មេ​បញ្ជ​ការ​អ ហ​ក្រុង បង្ក្រាបបាន​គ្រឿង ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​មា​) ចំនួន​៨១៤​គ្រាប់ និង​ឃាត់ ខ្លួន​ជនសង្ស័យ ម្នាក់​ផងដែរ ។​ប្រតិបត្តិការ​នេះ​នៅត្រង់ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ នៅ ថ្ងៃទី​០២ ខែធ្នូរ ឆ្នាំ​២០១៤ ។​
​ក្រោយពី​បានទទួល​ព័ត៌មាន ពី កម្លាំង​ជំនាញ​សម្ងាត់ ដោយមាន​ការស្រាវជ្រាវ អស់​ជាច្រើន​ថ្ងៃ ទើប​ដឹង​មុខសញ្ញា​ច្បាស់លាស់ លោក​ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​អ ហ​ក្រុង​ប៉ោយប៉ែត​ចុះ ប្រតិបត្តិការ​ភ្លាមៗ​និង បាន​ឃាត់ខ្លួន​បាន​ជ​សង្ស័យ​ម្នាក់ និង​ដកហូត​បាន​វត្ថុតាង គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​យ៉ា​មា​)​ចំនួន​៨១៤​គ្រាប់ ទូរស័ព្ទ​១​គ្រឿង កាបូប​ដាក់​លុយ​១​ផងដែរ រីឯ​ជនសង្ស័យ​មាន ឈ្មោះ ញឹម សុភ័ណ ហៅ​ណាក់ ភេទ​ប្រុស អាយុ​៣៤ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya