ខេត្តមណ្ឌលគិរី៖កម្លាំងនគរបាល អន្តោប្រវេសន៍ច្រកប៉ុស្តិ៍ប៉ោយប៉ែតបានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ដែលជាជនដៃដល់ក្នុងការបាញ់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ឱ្យរងរបួស កាលពីពេលកន្លងទៅនៅខេត្តមណ្ឌលគីរីគ្រាដែលជនសង្ស័យរូបនេះ បានព្យាយាមឆ្លងដែនទៅកាន់ប្រទេសថៃ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ស្វេស គ្រីយ៉ា ជាជនដៃដល់ ដែលព្យាយាមបាញ់សម្លាប់ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ឈ្មោះ ហេង ចិត្រា ក្នុងពេលជនរងគ្រោះ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅព្រំដែនមណ្ឌលគិរី ហើយបានរត់គេចខ្លួនរហូតមក ចំណែកបក្ខពួករបស់គេម្នាក់ទៀត ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនតាំងពីកើតហេតុភ្លាមៗផងដែរ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនមន្ត្រីយោធាម្នាក់ ករណីបាញ់មន្ត្រីរដ្ឋបាលព្រៃឈើ