តាមប្រភពព័ត៌មានពីគេហទំព័របរទេសបានឲ្យដឹងថា នាង Li Ying Zhiជាតារាម៉ូដែល និងតារាសម្តែងចិន ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ។ នាងបានបង្ហាញរាងដ៏សិចស៊ី និងសម្រស់ស្រស់ស្អាតក្នុងស្ពតពាណិជ្ជកម្មរថយន្តបង្អួតដល់ទស្សនិកជន។
តារាម៉ូដែលស្រីរបស់ប្រទេសចិន Li Ying Zhiគឺជាតារាម៉ូដែលដែលមានសម្រស់ស្រស់ស្អាត និងមានរាងសិចស៊ីគួរឲ្យចាប់អារម្មណ៍ នាងត្រូវបានបណ្តាក្រុមហ៊ុនធំជាច្រើនតែងតែទាក់ទងថតស្ពតពាណិជ្ជកម្ម និងសម្តែងភាពយន្តផងដែរ ។
កាលពីពេលថ្មីៗនេះនាងត្រូវបានក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងល្បីល្បាញយ៉ាងខ្លាំងនៅក្នុងពិភពលោក។ សម្រស់ដ៏សិចស៊ី និងសាច់សខ្ចីរបស់នាងបាទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍លើរថយន្តនិងរូបនាងផងដែរ។
តារាម៉ូដែលរូបនេះបានកើតនៅថ្ងៃទី០៤ ខែតុលា នៅក្នុងខេត្ត Shandong ប្រទេសចិន ហើយ។ Li Ying Zhiធ្លាប់បានឈ្នះក្នុងការប្រកួតតារាម៉ូដែលអន្តរជាតិជាច្រើនលើកហើយនាងមានមុខតំណែងជាច្រើន ដូចជា តារាបង្ហាញម៉ូដ តារាបង្ហាញម៉ូដរថយន្តអ្នករាំ និងជាតួស្រីម្នាក់ដែលកំពុងពេញនិយមនៅក្នុងប្រទេសចិនផងដែរ។ តារាស្រីរូបនេះមានឈ្មោះល្បីល្បាញមិនចាញ់តារាម៉ូដែលស្រីក្នុងប្រទេសចិនដទៃទៀតប៉ុន្មានឡើយដោយសារតែសម្រស់ដ៏ស្រស់ស្អាត រួមផ្សំនឹងភាពសិចស៊ី និងកំពស់របស់នាង ដែលវាពិតជាសក្តិសមសំរាប់លក្ខខណ្ឌរបស់តារាម៉ូដែលណាស់ ៕
» ព័ត៌មានអន្តរជាតិ » Li Ying Zhiថតសិចស៊ីផ្សាយពាណិជ្ជកម្មរថយន្ត