ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានអន្តរជាតិ » បិទ​ការិយាល័យ​រដ្ឋាភិបាល បន្ទាប់​មានការ​ប៉ះទង្គិច​នៅក្នុង​ទីក្រុង​ហុងកុង​

បិទ​ការិយាល័យ​រដ្ឋាភិបាល បន្ទាប់​មានការ​ប៉ះទង្គិច​នៅក្នុង​ទីក្រុង​ហុងកុង​

​ការប៉ះទង្គិច​នៅក្នុង​ទីក្រុង​ហុងកុង​រវាង​បាតុករ​គាំទ្រ​លទ្ធិ ប្រជាធិបតេយ្យ​នឹង​ប៉ូលីស បានធ្វើឱ្យ​បិទ​ការិយាល័យ​រដ្ឋាភិបាល​និង​សភា​។​

 
​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​ខណៈដែល​ព្យាយាម​ពង្រីក​ការតវ៉ា​ប្រឆាំង​នៅ ខាងក្រៅ​ទីស្នាក់ការ​ប៉ូលីស​។​

 
​បាតុករ​បាន​វាយ​សង្គ្រប់​ជួរ​ប៉ូលីស​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ក្នុងការ​ស្វះស្វែង​ដើម្បី​កាន់កាប់​ផ្លូវ​សំខាន់​មួយ​នៅក្នុង​សង្កាត់ Admiralty​។ ប៉ូលីស​ប្រឆាំង​កុប្បកម្ម​រាប់រយ​នាក់​បំពាក់​ទៅដោយ​ប្រដាប់​ធ្វើ​ឲ្យ ក្រហាយ​ភ្នែក​ហើយ​និង​ដំបងឆក់ បាន​រុញ​ពួកគេ​ឱ្យ​ថយក្រោយ​វិញ​ដោយ​ធ្វើឱ្យ​បាតុករ​មួយចំនួន​បាន​រង របួស ហើយ​បាន​ចាប់ខ្លួន​ពួកគេ​យ៉ាងហោចណាស់​ក៏​១៨​នាក់​ដែរ​។ មន្ត្រី​ប៉ូលីស​និយាយថា ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើប្រាស់​ប្រដាប់​ធ្វើ​ឲ្យ​ក្រហាយ ភ្នែក​និង​ដំបងឆក់​នៅក្នុង​កិច្ច​ខំប្រឹងប្រែង​របស់ខ្លួន​ដើម្បី​កាត់ បន្ថយ​ការប៉ះទង្គិច​នេះ​។​

 
​វា​ជាការ​ប៉ះទង្គិច​នៅពេល​ថ្មីៗ​បំផុត​នេះ​រវាង​ប៉ូលីស​និង​បាតុករ ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ​។ កាលពី​សប្តាហ៍​មុន អាជ្ញាធរ​បាន​វាយ​ប្រតប់​គ្នា​ជាមួយ​ក្រុមបាតុករ​ជា​និស្សិត​ខណៈដែល​ពួកគេ ព្យាយាម​បោសសម្អាត​របាំង​ចេញពី​ផ្លូវ​សំខាន់​នៅក្នុង​សង្កាត់ Mong Kok​។
​បាតុករ​មួយចំនួន​បាន​ត្រូវ​ចាប់ខ្លួន រួមមាន Lester Shum និង Joshua Wong ដែលជា​មេដឹកនាំ​និស្សិត​ផងដែរ ៕xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya