ភ្នំពេញ៖ លោក ឧកញ៉ា ថោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមានជ័យ ដែលផ្គត់ផ្គង់សាច់ប៉ាតេ និងបុរី៩៩៩ បានច្រានចោលដំណឹងអំពីការចាប់ខ្លួន ។ លោកពិតជាបានចូលស្នងការនគរបាលរាជធានីភ្នំពេញមែនកាលពីម្សិល ម៉ិញ ប៉ុន្តែពុំមែននគរបាលចាប់ខ្លួន ឫហៅសួរនាំទាក់ទិននឹងការបាញ់ប្រហារឧកញ៉ា អ៊ឹង ម៉េងជឺ ដូចសាធារណជន និងសារព័ត៌មានចុះនោះទេ។ លោកបានជួបលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញកាលពីម្សិលម៉ិញ ជជែករឿងបក្សតែប៉ុណ្ណោះ។ លោកចាត់ទុកដំណឹងដែលចេញផ្សាយថា ជាការទទួលព័ត៌មានមិនពិត ដែលធ្វើឲ្យបាត់បង់ប្រជាប្រិយរបស់អង្គភាពសារព័ត៌មានខ្លួនឯង។ ក្រៅពីនេះ បានធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋដែលមានទំនុកចិត្តនឹង ក្រុមហ៊ុនរបស់លោក៕