ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានអន្តរជាតិ » ជប៉ុន​​ដុតកម្ទេច​​អាវុធ​គីមី​ស្តុក​ទុកចោល​នៅ​ប្រទេស​ចិន​

ជប៉ុន​​ដុតកម្ទេច​​អាវុធ​គីមី​ស្តុក​ទុកចោល​នៅ​ប្រទេស​ចិន​

​កាល​ថ្ងៃ​ចន្ទ ទី​១ ធ្នូ​នេះ ឃ្លាំង​ស្តុក​អាវុធ​គីមី​ដ៏​ធំជាងគេ​បង្អស់​មួយ របស់​ជប៉ុន នៅក្នុង​ទឹកដី​ចិន ត្រូវបាន​កម្ទេចចោល ក្រោម​ផ្លាក​កិច្ច សហប្រតិបត្តិការ​ដ៏​កម្រ​មួយ​រវាង​ចិន​និង​ជប៉ុន​។  ជា​គ្រាប់ ជា​ជាតិ​ផ្ទុះ អាវុធ​គីមី​របស់​ជប៉ុន​នេះ ត្រូវបាន​យោធា​នៃ​របប​ចក្រពត្តិ​ជប៉ុន​ប​ន្យ​ល់​ទុក​ក្នុង​ទឹកដី​ចិន  ជាច្រើន​កន្លែង និង​ពាសវាល​ពាសកាល តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​មក​។​

 
​រោងចក្រ​បំផ្លាញ អាវុធ​គីមី បាន​ចាប់ដំណើរការ​ហើយ នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​តំបន់​ហា​ប៉ា​លីង ភាគ​ឦសាន​ប្រទេស​ចិន​។ តំបន់​មាន​ឃ្លាំង​ស្តុក​អាវុធ​គីមី ដ៏​សំខាន់ និង​ដ៏​ធំ​បំផុត​មួយ​របស់​ជប៉ុន ក្នុង​ទឹកដី​ដែល​ទាហាន​ជប៉ុន​បាន​ឈ្លានពាន​ដល់ ក្នុងសម័យ​សង្គ្រាមលោក​។ មាន​តំបន់​មិនតិចជាង​១០​កន្លែង​ទេ ដែល​គេ​រាប់​ឃើញ​មាន​កប់​ស្តុក​អាវុធ​គីមី​ជប៉ុន​។ គ្រោះថ្នាក់​អាច​នឹង​កើតមាន​គ្រប់ពេលវេលា ចំពោះ​ប្រជាជន ក៏ដូចជា​បរិស្ថាន​។​

 
​ការបំផ្លាញ​អាវុធ​នេះ ដែលមាន​កម្លាំង​ពលកម្ម​ជា​ពលរដ្ឋ​ចិន​ផង និង​ជប៉ុន​ផង អាច​ដំណើរ​ទៅ​ការ ដោយសារ​កិច្ចសហប្រតិបត្តិការ ថ្នាក់ជាតិ ដ៏​កម្រ មួយ​រវាង​ចិន​ជប៉ុន ជាពិសេស​ក្នុង​ប្រធានបទ​ដ៏​រសើប​បែបនេះ​។ ការបោះបង់​អាវុធ​គីមី ដែល​អាច​នឹងធ្វើ​ឱ្យ​ចិន​ធូរចិត្ត​ខ្លះ ព្រោះ​អាវុធ​នេះ ជា​តំណាង​មួយ​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​ទាហាន​ជប៉ុន​ពេល ចូល​ឈ្លានពាន​ទឹកដី​ចិន​។ សូមបញ្ជាក់ថា ក្រៅ​អំពី​ជម្លោះ​ដែនដី កន្លងមក​ចិន​តែងតែ​ក្រេវក្រោធ​នឹង​ជប៉ុន ដែល​មិនចេះ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ក្នុង​អតីតកាល​។​

 
​ចិន​និង​ជប៉ុន បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ការហាមឃាត់ អាវុធ​គីមី នៅ​ឆ្នាំ​១៩៩៧​។ ពី​ឆ្នាំ​ក្រោយមកទៀត ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​មួយ ដែល​ភាគី​ជប៉ុន​មាន​ភារៈ​ផ្តល់​មូលនិធិ សម្ភារៈ និង​បុគ្គលិក សម្រាប់​គាស់​រក​និង​កម្ទេច​រាល់​គ្រប់​អាវុធ​គីមី​ជប៉ុន ឱ្យអស់​នៅ​ឆ្នាំ​២០០៧​។ ប៉ុន្តែ​ការកំណត់​នេះ ត្រូវបាន​លើក​ពេល​ម្តង​ដល់​ឆ្នាំ​២០១២ និង​បន្ទាប់មក​ត្រូវ​លើក​ពេល​ម្តងទៀត​។​

 
​ជប៉ុន​ធ្លាប់ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ចិន ស្របតាម​សំណើ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី ក្នុង​យុទ្ធនាការ​គាស់​ប្រមូល​និង​បំផ្លាញ​អាវុធ​គីមី បោះចោល​ពាសវាល​ពាសកាល​។ នៅពេល​គាស់​រក​អាវុធ​គីមី​នោះបាន ត្រូវ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​បណ្តោះអាសន្ន​។ ព្រោះ​ដំណើរការ​បំផ្លាញ​មាន​លក្ខណៈ​ស្មុគស្មាញ​និង​ប្រើពេល​យូរ ដោយ​គ្រាប់​ភាគច្រើន មាន​ទំហំ​ខុសគ្នា ចាស់​រិច​រិល ខ្លះទៀត​ប្តូរ​ទម្រង់ ជាហេតុ​ធ្វើឱ្យ​ពិបាក​បំផ្លាញ​៕កិច្ចព្រមព្រៀងជប៉ុន​សុំ​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទី២

កិច្ចព្រមព្រៀងជប៉ុន​សុំ​ចុះ​ចាញ់​សង្គ្រាម​លោក​លើក​ទី២

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya