ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ថា ក្រុមកម្មករបើគ្មានការដោះ ស្រាយពីថៅកែទេនោះ ពួកគេនឹងនាំគ្នាបិទផ្លូវជាតិលេខ៤ នៅមុខរោងចក្រ ដើម្បីដាក់សម្ពាធថៅកែ។
ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រនូវ ខប ស្ថិតនៅឃុំលំហាត ស្រុកអង្គស្នួល ខេត្តកណ្តាល ជាង១៨០០នាក់ នឹងនាំគ្នាបិទផ្លូវជាតិលេខ៤ ប្រសិនបើថៅកែនៅតែរឹងទទឹងមិនព្រមផ្តល់ដំណោះស្រាយ សមរម្យមួយសម្រាប់ពួកគេ។ ក្នុងគ្រាដែលលោកកំពុងដឹក នាំកម្មករធ្វើកូដកម្ម ស្រាប់តែ រដ្ឋបាលរោងចក្របាននាំគ្នា២-៣នាក់មកជួបលោក ក្នុងអំឡុងពេលជួបគ្នានោះ ស្រាប់តែមានទំនាស់ពាក្យសំដីកើតឡើង រវាងភាគីទាំងពីរ ក្នុងនោះក៏មានរុញច្រានគ្នាទៅវិញទៅមកផងដែរ ប៉ុន្តែមិនបានបង្ក ឲ្យមានអំពើហិង្សាកើតឡើងឡើយ៕
» ព័ត៌មានជាតិ » កម្មកររោងចក្រ នូវខប គំរាមបិទផ្លូវជាតិលេខ៤