អន្តរជាតិ ៖ ពីលុតទ័ពអាកាសរបស់សហរដ្ឋអាមេរិកម្នាក់ បានស្លាប់បាត់បង់ជីវិត នៅពេល ដែលយន្តហោះចម្បាំង F-16 Fighting Falcon ដែលគាត់បានបើកបរ បានធ្លាក់ និង ផ្ទុះឆេះ នៅក្នុង ហ្ស៊កដានី ។
ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ ចម្បាំង លើកនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ ថ្ងៃអាទិត្យ ។ សេចក្តីរាយការណ៍ ពីមូលដ្ឋាន ទ័ពអាកាសសហ រដ្ឋអាមេរិក អោយដឹងថា យន្តហោះចម្បាំងខាងលើ មិនស្ថិតនៅក្នុង បេសកម្មវាយប្រហារមួយគ្រឿង នេះបានហោះវិលត្រលប់មកមូលដ្ឋានទ័ពអាកាសវិញ បន្ទាប់ពីបានហោះហើរ ក្នុងរយៈពេលខ្លី ច្រើនជាងការគូសបញ្ជាក់អោយដឹង ពីទីតាំងមូលដ្ឋានទ័ពអាកាស សេច ក្តី ថ្លែងការណ៍ បញ្ជាក់ប្រាប់ពីទី តាំងធ្លាក់តែប៉ុណ្ណោះ ពោល ទីតាំងធ្លាក់មិនស្ថិតនៅក្នុងប្រទេស ស៊ីរី ឬក៏ អ៊ីរ៉ាក់នោះទេ ក្នុងនោះ មន្ត្រី សហរដ្ឋអាមេរិក ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ ស៊ីអិនអិនអោយដឹងថា ករណី ធ្លាក់ លើនេះ ជាក់ ច្បាស់ណាស់ កើតឡើងនៅក្នុងប្រទេស ហ្ស៊កដានី ។
លោកវរសេនីយ៍ឯក Steve Warren បញ្ជាក់ ក្តែងៗអោយដឹងថា យន្ត ហោះចម្បាំងខាងលើ គឺមានបញ្ហាតំហែរទាំ បន្ទាប់ ពី មានការហោះឡើង ហើយក៏បានធ្លាក់ និង ផ្ទុះ ឆេះតែម្តង នៅពេលដែលប៉ុនប៉ង ហោះត្រលប់ក្រោយ ចុះចតមកវិញ ។ បើទោះជាយន្តហោះបាន ធ្លាក់ មិនស្ថិតនៅ អំឡុងពេលវាយប្រហារយ៉ាងណា ក៏ ដោយចុះ ក៏ប៉ុន្តែយន្តហោះមួយគ្រឿងនេះ គឺ បានហោះឡើង ឆ្ពោះទៅកាន់ បេសកម្ម វាយប្រហារ លោក Warren និយាយ ។ យោងតាម គោល នយោបាន យោធា ឈ្មោះពីលុត ជា ជន រងគ្រោះ ពុំទាន់ត្រូវបញ្ជាក់ភ្លាមៗនោះទេ ។ ដោយឡែក ករណីធ្លាក់លើកនេះ គឺស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ៕