ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ » តារា​ម៉ូ​ដែល ម៉ា​នី​កា​ធ្លាយ​រូបថត​បង្ហាញ​ដើមទ្រូង​ដ៏​សិច​ស៊ី​ ​

តារា​ម៉ូ​ដែល ម៉ា​នី​កា​ធ្លាយ​រូបថត​បង្ហាញ​ដើមទ្រូង​ដ៏​សិច​ស៊ី​ ​

តារា​ម៉ូ​ដែល និង​សម្ដែង កញ្ញា​ម៉ា​នី​កា ដែលមាន​ឈ្មោះ​ពិត ស័ត សុខ​វិច្ឆិកា​កាលពីពេល​ថ្មីៗ​នេះ​បាន​ធ្លាយ​នូវ​រូបថត​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​ដែល​បញ្ចេញ​ដើមទ្រូង​ដ៏​មូល​ក្បំ​ដល់​បណ្តាញសារព័ត៌មាន​ជាហេតុ​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​រូបនាង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​រឿង​បែកធ្លាយ​រូបថត​ដ៏​សិច​ស៊ី​នេះ បានធ្វើ​ឲ្យ​ម៉ា​នី​កា ឈឺក្បាល​យ៉ាងខ្លាំង
បន្ទាប់ពី​រឿងរ៉ាវ​ស្នេហា​ដែល​គេ​សង្ស័យថា​នាង និង​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយគ្នា​ទើបតែ​ស្ងប់ស្ងាត់​មួយរយៈ​មុននេះ​។​
​ទាក់ទង​នឹង​បញ្ហា​រូបថត​សិច​ស៊ី​របស់​នាង​ប៉ុន្មាន​សន្លឹក​ដែល​បាន​ទម្លាយ​ទៅ​ឲ្យ​អ្នកសារព័ត៌មាន​នោះ​នាង​បាន​បំភ្លឺថា តាមពិត​រូបថត​ទាំងនេះ​ជា​រូបថត​បែប​សិល្បៈ​របស់​នាង ដែល​បាន​ថត​កាលពី​ពីរ​ឆ្នាំមុន​នៅ​ហាង​ថតរូប​មួយ​។ តារា​ម៉ូ​តដែលមាន​ដើមទ្រូង​សាច់​ទ្រលុកទ្រលុន​ម៉ា​នី​កា បាន​បន្ថែម​ឲ្យ​ដឹង​ទាំង​ហួសចិត្ត​ថា កាលណោះ​នាង​ថតរូប​បែប​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​នោះ​ទុក​គ្រាន់​មើល​ខ្លួនឯង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹកស្មានថា ពេលនេះ​បែរជា​រូបថត​ទាំង​នោះបាន​ធ្លាក់​ដល់ដៃ​អ្នកសារព័ត៌មាន​សោះ​។​តារា​រូបនេះ​បន្តថា នាង​មិន​យល់​សោះ មិនដឹងថា​អ្នកណា​គេ​ចង់​ធ្វើបាប​រូបនាង​ឬក៏​យ៉ាងណា​នោះទេ​ខណៈដែល​កេរ្តិ៍ឈ្មោះ​របស់​នាង​ទើបតែ​ចាប់ផ្តើម​ល្បី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​
​ក្រោយពី​ទទួលស្គាល់ថា រូបថត​បែប​សិច​ស៊ី​ទាំងនោះ ជា​រូបថត​ពិតៗ​របស់​នាង​និង​សម្តែង​ការមិនយល់​ចំពោះ​មនុស្ស​ដែល​ចង់​ធ្វើបាប​រូបនាង​នោះ កញ្ញា​ម៉ា​នី​កា  ក៏បាន​ប្រាប់​ពី​ការងារ​សិល្បៈ​របស់​នាង​នាពេល​បច្ចុប្បន្ននេះ​ថា​នាង​កំពុង​ថត​រឿង​ថ្មី​មួយ ដែលមាន​ចំណងជើង​ថា “​កូនប្រសា​ទីក្រុង​” ដោយ​នាង​សម្តែង​ជា​តួអង្គ​អ្នក​បង្ហាញ​ម៉ូដ
ឈ្មោះ អេ​ណា​។ ម៉ា​នី​កា​ដែលមាន​រាង​ស្រ​ឡូ​ន​សិច​ស៊ី​ម្នាក់នេះ​បញ្ជាក់ថា នៅក្នុង​រឿង “​កូនប្រសា​ទីក្រុង​” នេះ នាង​ក៏បាន​សម្ដែង​ជាមួយ​លោក​ប៉ែន ចំ​រ៉ុង ផងដែរ​។​
គួ​រម្លឹក​ផងដែរ​ថា ថ្មីៗ​នេះ​កញ្ញា ម៉ា​នី​កា​ផ្ទុះ​រឿង​រសើប​មួយ​ចេញពី​ប្រភព​អ្នកសិល្បៈ​ដោយ​គេ​បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​ថា​ស្រី​ស្រអែម​ស្រស់​មាន​មន្ត​ស្នេហ៍​រូបនេះ​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​ប្រុស​រាង​សង្ហា លោក ប៉ែន ចំ​រ៉ុង​ខណៈដែល​តារា​ទាំងពីរ​រូបនេះ មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​ខុស​ប្រក្រតី​ប៉ុន្តែ​រឿងនេះ ម៉ា​នី​កា បាន​ចេញមុខ​បដិសេធថា នាង និង​លោក ប៉ែន ចំ​រ៉ុង​រាប់អាន​គ្នា​ក្នុងនាម​ជា​អ្នកសិល្បៈ​រួម​អាជីព​ប៉ុណ្ណោះ​គ្មាន​រឿង​អ្វី​លើសពីនេះ​នោះទេ​។​កាលពី​ឆ្នាំមុន​ក៏មាន​ការភ្ញាក់ផ្អើល​ផងដែរ ថា តារា​បង្ហាញ​ម៉ូដ កញ្ញា​ម៉ា​នី​កា ធ្លាយ​វីដេអូ​អាសអាភាស​ជាមួយ DJ ឃ្លាំង ប៉ុន្តែ​ភ្លាមៗ​នោះ​សាមីខ្លួន​ទាំងពីរ​បានចេញ​មុខ​បដិសេធ​។​​សូមបញ្ជាក់ថា កញ្ញា​ម៉ា​នី​កា ដែលមាន​ឈ្មោះ​ដើម​ថា ស​ត័​សុខ​វិច្ឆិកា បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​២០០៤​បន្ទាប់ពី​បាន​ប្រឡង​ចម្រៀង​ជា​ក្រុម​ជាប់​លេខ​១​នៅ​ប៉ុស្តិ៍​លេខ​៥​។​
​ក្រោយ​ឈាន​ជើង​ចូល​សិល្បៈ​នាង​បាន​រំលេច​ស្នាដៃ​ជាច្រើន​តាមរយៈ​ការថត​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​មួយចំនួន ដូចជា ហង្ស​មាស ស្ទឹង​សង្កែ ប្លូ​ដាយ​មេន និង​យូ​ធូ ជាដើម​។ ហើយ​មកទល់​បច្ចុប្បន្ន​នេះ​មាន​អាជីព​ដើរ​ម៉ូដ​មួយទៀត​ដែល​នាង​បង្ហាញខ្លួន​ជាប់លាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya