ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ឧត្ដមសេនីយ៍ ថ្លាង ភិរិន្ទ រង​ការ​ចោទថា ចង់ស៊ី​ដាច់​លុយ​របប ជាង​៨៣​លាន​រៀល​ ​

លោក​ឧត្ដមសេនីយ៍ ថ្លាង ភិរិន្ទ រង​ការ​ចោទថា ចង់ស៊ី​ដាច់​លុយ​របប ជាង​៨៣​លាន​រៀល​ ​

កំពត ៖ លោក​ឧត្ដមសេនីយ៍​ស្នងការ​ខេត្ដ កំពត ថ្លាង ភិរិន្ទ ចង់ស៊ី​ដាច់​ប្រាក់​របប​គោល នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ពី​បណ្ដា ប៉ុស្ដិ៍នគរបាល​ទាំង​៩៣ នៅក្នុង​ខេត្ដ ។ នេះ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ដ្រីនគរបាល​ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល ខេត្ដ កំពត បានឱ្យដឹង កាលពី​ចុង​សបា្ដហ៍ កន្លងទៅនេះ ។
​ការ​ធ្លាយ​ព័ត៌មាន​បែបនេះ បានកើត​ឡើង នៅក្នុង​ពិធី​បិទ​វគ្គ​ការងារ​នៃ​ប៉ុស្ដិ៍​រដ្ឋបាល​ភូមិ ឃុំ​មាន​សុវត្ថិភាព នៅ​ស្នងការ ដ្ឋា​ន​នគរបាល ខេត្ដ​កំពត ក្រោម​អធិបតីភាព​ពី​សំណាក់​ថ្នាក់ ដឹកនាំ​មន្ដ្រីនគរបាល​ជាន់ខ្ពស់​នៃ​អគ្គស្នងការ ដ្ឋា​ន នគរបាលជាតិ ដែល​ធ្វើឡើង​កាលពី​ចុង សបា្ដហ៍​កន្លងទៅ ។
​នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​បាន​សួរ ទៅ​នាយ​នគរបាល​ប៉ុស្ដិ៍​ទាំង​៩៣​ចូលរួម​នៅ ក្នុង​អង្គពិធី​ថា តើ​កន្លងទៅ​មាន បានទទួល របប​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដែរឬទេ​? ដោយ​ក្នុង​មួយខែ ទទួលបាន​១០ ម៉ឺន​រៀល ។
​ពេលនោះ​មន្ដ្រីនគរបាល​ទាំង អស់ ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​បាន លាន់មាត់​គ្រប់គ្នា ហើយ​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ ថា ក្នុង​រយៈពេល​៩​ខែ​កន្លងមកនេះ មិនដែល ទទួលបាន​របប​មួយ​នេះ សូម្បី​តែមួយ​រៀល​។
​មន្ដ្រីនគរបាល​ដែល​ចូលរួម​នៅក្នុង​កិច្ច ប្រជុំ បានបញ្ជាក់​ទៀតថា ក្រោយពី​មានការ លើកឡើង​នូវ​ព័ត៌មាន​ខាងលើនេះ កើតឡើង ស្នងការ​នគរបាល​ខេត្ដ​កំពត លោក​ឧត្ដម សេនីយ៍​ថ្លាង ភិរិន្ទ មួយសន្ទុះ​ក្រោយមក បានឱ្យ​កូនចៅ​របស់ខ្លួន យកលុយ​ទាំងនេះ​មក ចែកជូន​នាយ​នគរបាល​ប៉ុស្ដិ៍​ទាំង​៩៣​ប៉ុស្ដិ៍​។
​ប្រភពព័ត៌មាន​ពី​មន្ដ្រីនគរបាល​ទាំងនេះ បានបញ្ជាក់​ទៀតថា បើសិន​គ្មាន​កិច្ចប្រជុំ​បិទ វគ្គ​ពី​សំណាក់​ថ្នាក់ដឹកនាំ របស់​អគ្គ​ស្នង​ដ្ឋា​ន នគរបាល​នោះទេ ច្បាស់​ជា​របប​គោ​លន​យោ បាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩៣​ប៉ុស្ដិ៍ សរុបទៅ​រយៈពេល​៩​ខែ​នេះ មាន​ជាង​៨៣ លាន​រៀល ច្បាស់​ជា​លោកស្នងការ​ស៊ីដាច់ ទៀតហើយ ។
​មន្ដ្រីនគរបាល​ខាងលើ​បាន​បញ្ជាក់ថា ក្នុង រយៈពេល​៩​ខែ​មកនេះ ពួកគេ​មិនដែល​ទទួល បាន​របប​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ក្រសួង មហាផ្ទៃ ដែល​តម្រូវ​ផ្ដល់ជូន​តាម​ប៉ុស្ដិ៍​នីមួយៗ ចំនួន​១០​ម៉ឺន​រៀល​នោះឡើយ ។
​សូម​បញ្ចា​ក់ថា កាលពីពេល​កន្លងទៅ​ថ្មីៗ នេះ ក៏មាន​ខិតប័ណ្ណ​រិះគន់​ទៅលើ​ស្នងការ នគរបាល​ខេត្ដ​កំពត ជាច្រើន​សន្លឹក ត្រូវបាន គេ​បោះ​ពាសពេញ​នៅ​ទីរួមខេត្ដ ដោយ​លើក ឡើង​អំពី​ការដឹកនាំ​ប្រកបដោយ​បក្ខពួកនិយម គ្រួសារនិយម នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដោយសារតែ​ក្នុង​លិខិត​នេះ ត្រូវបាន​គេ​បញ្ជាក់ ថា កូនស្រី ប្អូនប្រុស និង​សាច់ញាតិ របស់ លោកស្នងការ​ទទួលបាន តំណែង​ធំៗ​និង បំពាក់ស័ក្ដិ​ឡើងជា​បន្ដបន្ទាប់ ខណៈដែល នគរបាល​ខ្លះ​ខិតខំ ធ្វើការ​មិនដែល​ទទួល​បាន ការលើក​ទឹក​ចិ​ត្ដ​នោះទេ ។
​មន្ដ្រីនគរបាល​ទាំងនេះ សូម​អំពាវនាវ ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ពិសេស​លោក ឧបនាយករដ្ឋមន្ដ្រី ស ខេង អគ្គស្នងការ​នគរ បាល​ជាតិ នាយ​ឧត្ដមសេនីយ៍​នេ​ត សាវឿន ជួយ​ពិនិត្យមើល​ករណីនេះ​ផង ពីព្រោះ​នគរ បាល​ជាច្រើន​នាក់​នៅ​ខេត្ដ​កំពត មិនអាច ទទួលយក​ការដឹកនាំ​បែបនេះ​តទៅទៀត ឡើយ ។
​មន្ដ្រីនគរបាល​តូចតាច​ខ្លះ ដោយសារតែ ខ្លាច​អំណាច​របស់លោក​ស្នងកា​រ មិន​ហ៊ាន ចេញមុខ​មក​តវ៉ា​នោះឡើយ នៅពេល​មាន រឿង​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នោះ ។
​យ៉ាងណាក៏ដោយ ចំពោះ​ព័ត៌មាន​នៃ​ការ រិះគន់​របស់​មន្ដ្រីនគរបាល​ក្រោម​ឱវាទ អ្នក យក ព័ត៌មាន​យើង មិនអាច​ទំនាក់ទំនង​សូម​ការបកស្រាយ​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​នៅឡើយ​ទេ ៕5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya