ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ បានបើកប្រតិបត្តការបង្ក្រាបទីតាំងហាងកាហ្វេបង្កប់សេវារួមភេទ ចំនួន៣កន្លែង នៅភូមិទី១១ សង្កាត់-ក្រុងកំពង់ចាម។ ក្នុងនោះ កំលាំងជំនាញបានធ្វើការ ឃាត់ខ្លួន បានមាន ម្ចាស់ទីតាំង នារីបំរើផ្លូវភេទ រួមនិងអ្នកចាត់ការ ទូទៅ ក្នុងហាងកាហ្វេរកសេវារួមភេទឲភ្ញៀវផងដែរ។
ដោយគោរពអនុវត្ត តាម តួនាទី ភារកិច្ច និងការណែនាំរបស់លោក លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈបញ្ជារការឯកភាពខេត្ត ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩យ៉ាងរបស់ប្រមុខរាជរដ្ឋាភិបាលដាក់ជូននោះ។ ឆ្លើយតបបទបញ្ជានិងការណែនាំខាងលើ លោកបាន ដឹកនាំ កំលាំងជំនាញកងរាជអាវុធហត្ថសរុប ២៥នាក់ ចុះបង្ក្រាបផ្ទះលក់កាហ្វេបីកន្លែងដែលលួចលាក់បង្កប់សេវារួមភេទ ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះ(ម្ចាស់ហាងកាហ្វេ)ចំនួន ៣នាក់ ទី១ ឈ្មោះ សុប ជី ភេទប្រុស អាយុ៥១ឆ្នាំ ទី២ ឈ្មោះ ឈីវ សាវ៉ាត់ ភេទប្រុស អាយុ៥៦ឆ្នាំ ទី៣ ឈ្មោះ ថន ដានី ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៤ ជាអ្នកចាត់ការទូទៅ ឈ្មោះ ថន ដានីន ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងអស់រស់កន្លែង ភូមិ-ឃុំចាប់ខ្លួនខាងលើរ។ចំណែកនារីបំរើសេវារួមភេទក្នុងហាង កាហ្វេទាំងបីខាងលើ គឺឃាត់ខ្លួនបាន១៤នាក់ និងវត្ថុតាងបំរើការឲសេវារួមភេទមួយចំនួនទៀត៕