ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» កីឡាជាតិ, ព័ត៌មានជាតិ » វ៉ន វីវ៉ា និង​សេន ប៊ុន​ថេ​ន នឹង​ប៉ះគ្នា ក្រោយពី​មាន​ជម្លោះ​ពាក្យសំដី​

វ៉ន វីវ៉ា និង​សេន ប៊ុន​ថេ​ន នឹង​ប៉ះគ្នា ក្រោយពី​មាន​ជម្លោះ​ពាក្យសំដី​

​ភ្នំពេញ​៖​លោក ឆឹង យ៉ៅ​យ៉េន អនុប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា​បាន​ប្រាប់ថា កីឡាករ វ៉ន វីវ៉ា គឺជា​កីឡាករ​ទទួល​ប្រាក់ខែ​និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ម៉ា សេរី​ដែលជា​អ្នករៀបចំ​ការ​ប្រដាល់​នៅ​CTN​តែ​ម្នាក់​គត់ ដូច្នេះ​ចំពោះ​ការប្រកួត​របស់​កីឡាករ​រូបនេះ គឺមាន​តែ​លោក ម៉ា សេរី​ប៉ុណ្ណោះ​ជា​អ្នកចាត់ចែង ចំណែក​សហព័ន្ធ​ចាំតែ​ឯកភាព​ប៉ុណ្ណោះ ។​

 
​លោក ម៉ា សេរី បាន​គិតគូរ​រៀបចំ​ដើម្បី​ឲ្យ​អ្នក​ទាំងពីរ​បាន​ឡើង​ប្រកួត​គ្នា​ក្នុង ពេលខាងមុខ​នេះហើយ​ដើម្បី​ឲ្យ​ទាន់​នឹង​កំដៅ​ចង់ដឹង​របស់​មហាជន ភាគច្រើន​ក្រោយ​គូភាគី​ផ្ទុះ​បញ្ហា​នឹង​គ្នា​។​

 
​អ្នកនាង ខាន់ សោ​ភ័​ណ្ឌ ភរិយា​កីឡាករ​សេន ប៊ុន​ថេ​ន និយាយថា​ទោះជា​ការប្រកួត​ជាមួយ វ៉ន វីវ៉ា​អាច​បណ្ដាល​ឲ្យ​ស្វាមី​របស់ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់​ក្រោម កណ្ដាប់ដៃ​គូប្រកួត ក៏​អ្នកនាង​ពេញចិត្ត​ឲ្យ​ប្ដី​ឡើង​ប្រកួត​នោះដែរ​ខណៈដែល​លោក​សេន ប៊ុន​ថេ​ន ផ្ទាល់​ក៏ត្រូវ​អ្នកនាង​បញ្ជាក់ថា​ឲ្យ​តែ​ខាង​សហព័ន្ធ​រៀបចំ​ឲ្យ​ប្រកួត ពេលណា គឺ​ទទួលយក​ពេល​ហ្នឹង​ឲ្យ​តែ​ផុត​ខែធ្នូ ដែលជា​ខែ​ជាប់រវល់​នេះ ។ យោងតាម​ប្រវត្តិ​កីឡាករ​ទាំង​២​ធ្លាប់​ប្រកួត​គ្នា​ចំនួន​៩​លើក ដោយ​៨​លើក វ៉ន វីវ៉ា​ជា​អ្នកឈ្នះ និង​មួយ​លើកចុងក្រោយ​សេន ប៊ុន​ថេ​ន ជា​អ្នកឈ្នះ ។​

 
​ទំនងជា​លទ្ធផល​កន្ល​ង​មក ភាគី​ទាំងពីរ​មានការ​ឌឺដង​ដាក់គ្នា​ទើប​គ្រាន់តែ សេន ប៊ុន​ថេ​ន វាយ​ចាញ់​កីឡាករ​បារាំង Antoine Pito លើក​ទី​២​នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ វិច្ឆិកា ស្រាប់តែ​ឃើញ​វីវ៉ា បង្ហោះ​សារ​ចំអកឡកឡឺយ​។  វីវ៉ា សរសេរថា «​ចាស់​ថា​កុំ​អួត​ពេក ចាញ់​គឺ​វា​អញ្ចឹង ហាហា ខ្លាំង​ទៀត​ទៅ​អាប្អូន​!​ស្តាយ​ណាស់ បើ​ដឹងថា​ឯង​អញ្ចឹង​នោះ បង​មិន​ទុក​ឲ្យ​បាន​៥​ទឹក​ទេ ។​៤​ទឹក​មិនទាន់​ទេ គឺ​អា​ប្អូនសុំ​បង (​កុំ​វ៉ៃ​ពេក​ជួយ​គ្នា​ឲ្យ​បាន​ចប់​ទឹក​ផង នេះ​ជា​ពាក្យ​របស់ សេន ប៊ុន​ថេ​ន​)​សុំទោស​បងប្អូន ខ្ញុំ​មិនគួរ​និយាយ​ពាក្យ​ទាំងនេះ​ទេ តែ​គាត់​ធ្លាប់​ថា​ឲ្យ​រូបខ្ញុំ​ខ្លាំងៗ​ពេក (​ឥឡូវ​ខ្ញុំ​ចង់​ឲ្យ សេន ប៊ុន​ថេ​ន បាន​ឮថា​ខ្ញុំ​នេះ​និយាយ​ពិត​ឬទេ​ចេញពី​មាត់​របស់គាត់​) អ្នក​ចង់​ដាក់​៨.០០០$ មក​សម្រាប់​អ្នកឈ្នះ តែ​៨០$ សម្រាប់​អ្នកចាញ់ ហ៊ាន​ទេ​សម្រាប់​អ្នក​ពូកែ​និយាយថា​ឲ្យ​គេ​នោះ​» ។​

 
​បន្ទាប់ពី សេន ប៊ុន​ថេ​ន បង្ហោះ​សារ​ឆ្លើយតប​ដោយ​សុំ​ប្រកួត វ៉ន វីវ៉ា ក៏​បង្ហោះ​ចុងក្រោយ​ថា​មិន​ចង់​ប្រកួត​ជាមួយ​អ្នកចាញ់​ច្រើន​ដូច​សេន ប៊ុន​ថេ​ន​នោះទេ​ទើប​បណ្ដាល​ឲ្យ​សង្គ្រាមពាក្យសម្ដី​រវាង​អ្នក​ទាំងពីរ ផ្ទុះឡើង​កាន់តែ​ធំ ហើយ​រាលដាល​ដល់​ភរិយា​ទាំងសងខាង​ឌឺ​គ្នា ។ អ្នកនាង​ខាន់ សោ​ភ័​ណ្ឌ ចាត់ទុកថា ពាក្យសម្ដី​របស់​វីវ៉ា និង ភរិយា​មាក់ងាយ​ដល់​ស្វាមី​ខ្លួន និង​ជំរុញ​១០០%​ឲ្យ​សេន ប៊ុន​ថេ​ន ឡើង​ប្រកួត​ទោះ​ជាមាន​លទ្ធផល​ដូចម្ដេច​។ តាំងពី​ឃើញ​ពាក្យសម្ដី​របស់​វីវ៉ា​នោះមក​ធ្វើ​ឲ្យ​អ្នកនាង និង​ស្វាមី ដេក​មិន​លក់​ទេ​ហើយ​បើ​កុំ​តែ​ក្នុង​ខែធ្នូ ប្ដី​របស់ខ្លួន​រវល់​គឺ​ចង់​ប្រកួត​ឥឡូវ​ផង​។ អ្នកនាង​ប្រាប់ថា បើទោះជា​ការប្រកួត​ប៉ះគ្នា​ស្វាមី​របស់ខ្លួន​នៅតែ​ចាញ់​ជាថ្មី ម្ដងទៀត ក៏​មានន័យថា​បានបង្ហាញ​នូវ​ភាពក្លាហាន​ដោយ​មិន​សុខចិត្ត​រស់នៅ​លាក់ ក្បាល​លាក់​កន្ទុយ​នោះដែរ ។​

 
​ភាគី​អ្នកនាង​ស៊ន ដា​វីន និង​លោក​វ៉ន វីវ៉ា​មិនអាច​សុំ​ការបញ្ជាក់​បានទេ កាលពី​ថ្ងៃ​ម្សិលមិញ​។ ប៉ុន្តែ​លោក​ឆឹង​យ៉ៅ​យ៉េន បាន​បញ្ជាក់ថា បើ​ភាគី​CTN រកបាន​ថវិកា​រៀបចំ​ពេលណា​គឺ​អ្នក​ទាំងពីរ​ពិតជា​ប៉ះគ្នា​ដោយ​តាម​ការ រំពឹង​មិន​ហួស​ពី​ដើមឆ្នាំ​២០១៥​ដែល​សេន ប៊ុន​ថេ​ន​ទាមទារ​នោះឡើយ​។ លោក​និយាយថា «​ខាង​សហព័ន្ធ​អត់​មាន​សិទ្ធិ​រៀបចំ​ឲ្យ​វីវ៉ា​ប្រកួត​ទេ ព្រោះ​វីវ៉ា​ស្ថិតក្រោម​កុងត្រា​របស់​ម៉ា សេរី ប៉ុន្តែ​លោក​ម៉ា សេរី​បានបញ្ជាក់​ប្រាប់​ខ្ញុំ​ហើ​យថាកំ​ពុងរៀប​ចំរក​sponsors​ធ្វើ ព្រឹត្តិការណ៍​ហ្នឹង​តាម​ខ្ញុំ​គិត​មិនយូរ​ទេ​»​។ លោក​ម៉ា សេរី​មិនអាច​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​ដោយសារតែ​លោក​ប្រាប់ថា​ជាប់ រវល់​។ លោក​ឆឹង យ៉ៅ​យ៉េន បន្ថែមថា​ទោះជា​អ្នក​ទាំងពីរ​ត្រូវ​បញ្ចេញ​កំហឹង​ដាក់គ្នា​លើ​រេញ​ក៏ របៀប​ប្រកួត​មិន​ឲ្យ​ភាគី​ណា​ម្នាក់​រំលោភ​លើ​ភាគី​ណា​នោះទេ​ទើប​លោក​យល់ថា រឿង​គ្រោះថ្នាក់​ដល់​ជីវិត​មិនមាន​នោះទេ​គឺមាន​តែ​ល្អមើល​សម្រាប់​កា រ​ប្រកួត​មួយ​នេះ ៕ddf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya