ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ ធ្វើ​ធម្ម​យាត្រា​​សុំ​សន្តិភាព​ពី​​ព្រះអង្គ​ដង​កើ​ទៅ​វត្តភ្នំ​ ​

សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ ធ្វើ​ធម្ម​យាត្រា​​សុំ​សន្តិភាព​ពី​​ព្រះអង្គ​ដង​កើ​ទៅ​វត្តភ្នំ​ ​

ភ្នំពេញ​៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ នឹងធ្វើ​ការជួប​ជុំគ្នា​នៅ​ព្រះអង្គ​ដង​កើ​មុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​ដង្ហែរ​ធម្ម​យាត្រា​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ​សុំ​សន្តិភាព និង​កុំ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​ជាថ្មី​នៅលើ​ទឹកដី​កម្ពុជា និង​ជាពិសេស​ផ្ញើ​សារ​ទៅកាន់​គណបក្សនយោបាយ​ដែល​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ឲ្យ​អង្គុយ​ជជែក​គ្នា ដោយ​សន្តិវិធី ហើយ​តម្កល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​ធំ​។​
​ការប្រមូលផ្តុំ​គ្នា​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ នៅវេលា​ម៉ោង​៤​រសៀល​ចាប់ពី​ព្រះអង្គ​ដង​កើ ។ ចំណែក​ប្រជាពលរដ្ឋ និង​អង្គការក្រៅរដ្ឋាភិបាល​មួយក្រុម​ផ្សេងទៀត បានធ្វើការ​ជួបជុំគ្នា​ប្រារ​ព​ពិធីបួងសួង​សុំ​សន្តិភាព​និង​សុំ​កុំ​ឲ្យ​មាន​អំពើហិង្សា​នេះដែរ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ដែលជា​កំណើត​នៃ​រាជធានី​មុនគេ​។​
​ការជួប​ជុំគ្នា​ធ្វើ​ពិធីបួងសួង​សុំ​សន្តិភាព នៅ​ព្រះអង្គ​ដង​កើ និង​នៅ​រមណីយដ្ឋាន​វត្តភ្នំ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ​។
​លោក បូ ពៅ ជា​សមាជិក​ក្រុមការងារ​ដើម្បី​សន្តិភាព បាន​ឲ្យ​ដឹងថា ការជួបជុំ​នេះ ដោយសារតែ​នៅ​ថ្ងៃទី​១៤ ខែសីហា គឺជា​ថ្ងៃសីល និង​ជា​ថ្ងៃ​ល្អ សម្រាប់​វប្បធម៌​របស់​ខ្មែរ ហើយ​ការជួបជុំ​នេះ គឺមាន​គោលបំណង​បួងសួង​សុំ​ឲ្យ​ការដោះស្រាយ​ការជាប់គាំង​នយោបាយ និង​ការដោះស្រាយ​លទ្ធផល​បោះឆ្នោត កុំ​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​។
ហើយ​ការជួប​ជុំគ្នា​នេះ ក៏​ជាការ​ផ្ញើ​សារ​ទៅ​គណបក្សនយោបាយ ឲ្យ​អង្គុយ​ជជែក​គ្នា​ដោយ​សន្តិវិធី​និង​ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាសំខាន់​។​
​ចំណែក​លោក លោកស្រី ប្រាក់​សុ​ផានី មកពី​ក្រុមការងារ​ដើម្បី​សន្តិភាព​ដែរ បាន​ឲ្យ​ដឹង​ដែរ​ថា លោកស្រី​ចូលរួម​ក្នុង​ពិធីបួងសួង​នេះ ក្នុង​គោលបំណង​ចង់បាន​យុត្តិធម៌ និង​សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា​។ ហើយ​ក្នុងនាម​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត សុំ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់ កុំ​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​។​
​អ្នកស្រី​បន្តថា ប្រជាពលរដ្ឋ​មិន​ចង់ឃើញ​ការធ្វើ​បាតុកម្ម ឬក៏​ការទប់ស្កាត់​ណាមួយ​ដោយ​ហិង្សា​នោ ពីព្រោះ​វា​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច និង​ព្រួយបារម្ភ ហើយ​ជាពិសេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​អ្នកស្រី​បាន​អំពាវនាវ​ឲ្យ គណបក្សនយោបាយ​ទាំងអស់ ធ្វើការ​ចរចា​គ្នា​ដោះស្រាយ​ដោយ​ការស្រុះស្រួល​គ្នា ឈរលើ​ស្មារតី​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​។​
​ចំណែក​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព បាន​ឲ្យ​ដឹងថា នេះ​ជាការ​ចូលរួមចំណែក​មួ​យ​លើកតម្កើង​អហិង្សា សន្តិភាព ផ្លូវចិត្ត​ផ្លូវ​អារម្មណ៍ ហើយក៏​ជា​សារ​មួយ​បញ្ជូនទៅ​អ្នកនយោបាយ ប្រជាពលរដ្ឋ កងកម្លាំង​អ្នកមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដែល​ស្រលាញ់​សន្តិភាព​បើសិន​ជាមាន​បាតុកម្ម​ណាមួយ​កើតឡើង​គឺ​រក្សា​ភាព
​អហិង្សា​សុខសន្តិភាព​ឲ្យ​បាន ។​
​លោក ព្រាប កុល បន្តថា លោក​និង​អង្គការ​សង្គម​ស៊ីវិល​ដទៃទៀត​ចង់ឃើញ​គណបក្សនយោបាយ​ដែល​បានទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ធំ​ទាំង​២​មាន​ភាពស្មោះត្រង់ មាន​ឆន្ទៈ​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​។
លោ​កថា​កន្លងមកនេះ​គេ​សង្កេតឃើញ​ពួកគាត់ ហាក់ដូចជា​លេងល្បែង​នយោបាយ​ទៅវិញទៅមក​ដោយ​មិនមាន​ភាពស្មោះត្រង់​នឹង​គ្នា ម្តង​និយាយថា​អ​ញ្ចេះ​ម្តង​និយាយថា​អ​ញ្ចុះ​ធ្វើ​ឲ្យ​ពួកគាត់​ជា​អ្ន​តាមដាន​វង្វេង និង​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​សុំ​ឲ្យ​គណបក្ស​ទាំង​២​ផ្តោតលើ​ឆន្ទៈ​នយោបាយ និង ផ្តោតលើ
​ប្រយោជន៍​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត កុំ​ធ្វើ​ឲ្យ​គាត់​អស់សង្ឃឹម ដោយសារ​នយោបាយ​រប​ស់​ខ្លួន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya