ភ្នំពេញ ៖ អង្គរក្សឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី ៩៩៩ បីនាក់នៅថ្ងៃ១ធ្នូ ២០១៤នេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងក្រុងភ្នំពេញចាប់ខ្លួននៅមុខមន្ទីពេទ្យរូស្ស៊ី ខណ្ឌមានជ័យក្រុងភ្នំពេញ ។
ការចាប់ខ្លួនអង្គរក្សឧកញ៉ា អ៊ឹង ម៉េងជឺ នេះត្រូវបានប្រភពបង្ហើបថា អាចពាក់ព័ន្ធនិងករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ក្បែរពហុកីឡាដ្ឋានជាតិអូរឡាំពិកកន្លងទៅ ។
ពាក់ព័ន្ធនិងការចោទប្រកាន់អង្គរក្សឧកញ៉ាដ៏មានឥទ្ធិពលនៅក្នុងសង្គមនេះ ឧកញ៉ា ថោង សារ៉ាត់ ខណ:ទូរស័ព្ទចូលមិនមានអ្នកទទួល។ ប៉ុន្តែវត្តមានឧកញ៉ា ត្រូវបានគេប្រាប់ថា
បាននិងកំពុងជួបសំណេះសំណាលជាមួយលោកស្នងការ បន្ទាប់ពីលោកបានមកតាមកូនចៅរបស់លោក ។
ទាក់ទិននិងបញ្ហាដ៏រសើបមួយនេះ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី ជូន ណារិន បានបំភ្លឺថា ពិតជាមានឃាត់ខ្លួនអង្គរក្ស៣នាក់មែន ប៉ុន្តែលោកមិនបានលម្អិតពីមូលហេតុឡើយ ៕