ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឡេង ចិ​ត្រា និង​លោក គង់ វិចិត្រ ដាក់​កុងត្រូលជជុះ​ទៀតហើយ​ ​

លោក ឡេង ចិ​ត្រា និង​លោក គង់ វិចិត្រ ដាក់​កុងត្រូលជជុះ​ទៀតហើយ​ ​

ខេត្ត​ត្បូងឃ្មុំ ៖ អ្នករកស៊ី​ដឹកទំនិញ បាន​ឲ្យ​ដឹងថា ចាប់ពី​ចំណុច ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ដល់​ព្រំប្រទល់ ខេត្តកំពង់ចាម មាន​កុងត្រូល​ចំនួន ៣ កន្លែង​ទ្រង់ទ្រាយ​ធំ​និង​បំបែក​ជា​២ បន្ថែមទៀត កាន់តែ​បង្ក​ផល​លំបាក​ដល់ ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​ដឹកទំនិញ​ដែល​ត្រូវ​បង់លុយ​ជូន​ពូក​គាត់ បន្តកន្ទុយ​គ្នា​។​អ្នករកស៊ី​ដឹកទំនិញ បានអោយដឹងថា ទីតាំង​កុងត្រូលជជុះ​របស់​សម​ត្ថ​កិច្ច​នគរបាល ខេត្ត​ត្បូងឃ្មុំ រួមមាន​ទី​១- នៅ​ចំណុច​ភូមិ​ចំការ​គរ​ឃុំ​ដារ ស្រុក​មេមត់ ដោយមាន​ឈ្មោះ ម៉ៅ សុខុន ត្រូវជា​ក្មួយ​លោកស្នងការ​គ្រប់គ្រង​នៅ​ទីនោះ ហើយ​បុគ្គល​រូបនេះ​ប្រកបដោយ​ឥទ្ធិពល​បំផុត​លើ​ការគ្រប់គ្រង​កុងត្រូលជជុះ រហូត​ពង្រីក​កុងត្រូល​ចំនួន ២​បន្ថែមទៀត ទី​១-​ស្ថិតនៅ​គល់ស្ពាន​ជ្រាវ​និង​ទី​២-​ស្ថិតនៅ​ច្រកចូល ប៉ុស្តិ៍​ចាន់​មូល ជាមួយនឹង​ឈ្មោះ ទូច សម្បត្តិ ។​
​កុងត្រូល​របស់​សមត្ថ​កិច្ច​នគរបាល ចំនួន ៣​ទៅ​៥ កន្លែង​ត្រូវបាន​ដាក់ពង្រាយ យ៉ាង​អនាធិបតេយ្យ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្រោមរូបភាព​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ តែ​ធាតុ​ពិតជា​កុងត្រូលជជុះ ចាំ​យកប្រាក់​ពី​អ្នករកស៊ី​ដឹកទំនិញ និង​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​កសិផល​ទៅវិញ​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ ដល់​លោក ប្រាជ្ញ ច័ន្ទ ដែល​គ្មាន​វិធានការ​លុបបំបាត់ អោយស្រប​តាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល​។​
ទីតាំង​ទី​២-​នៅ​ចំណុច​ភូមិ​ហួច​លិច ឃុំ​ក្រែក ស្រុក​ពញាក្រែក​ដឹកនាំ​ដោយ​ឈ្មោះ ឡេង ចិ​ត្រា​អ្នកបើករថយន្ត អោយ​លោក​អភិបាល​ខេត្តហើយ​កុងត្រូលជជុះ​នេះ មាន​ចំងាយ​មិន​លើសពី ១៥០​ម៉ែត្រ​ខាងកើត​សាលាខេត្ត​ត្បូងឃ្មុំ និង ទី​៣-​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​វិហារ​ហ្លួង ក្រុង​សួង ដឹកនាំ​ដោយ​ឈ្មោះ លី សុ​វណ្ណា ។​កុងត្រូលជជុះ​ទាំងនោះ លោក គង់ វិចិត្រ ជា​អ្នកគ្រប់គ្រង​ចំណូល​សម្រាប់​ជា​សេដ្ឋកិច្ច យកទៅ​បង់​ជូន មេ​នគរបាល​ខេត្ត ហើយ​លោក ឡេង ចិ​ត្រា​ជា​អ្នករក​ចំណូល​បង់​ឲ្យ ថ្នាក់ដឹកនាំ​ខេត្ត ប៉ុន្តែ​ករណី​លោក ឡេង ចិ​ត្រា​ជា​ទម្លាប់​យកឈ្មោះ​អភិបាលខេត្ត​ប្រើ​ជា​យូរយារ​ណាស់​ទៅហើយ ។​
​ជារឿយៗ​លោក ឡេង ចិ​ត្រា បាន​គាបសង្កត់​ឈ្មួញ អោយ​បង់លុយ ឬ​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​កសិផល​ទៅ​លក់ នៅ​ប្រទេស​វៀតណាម ដោយ​អះអាងថា​ខ្លួន​អនុវត្តតាម​បទបញ្ជា របស់​ថ្នាក់​ខេត្ត ។  ការពិត​លោក ប្រាជ្ញ​ចន្ទ ជា​ញឹកញាប់ បាន​ក្រើនរំលឹក​អោយ​លុបបំបាត់ កុងត្រូល​ខុសច្បាប់​ចុះ​ហេតុអ្វី​បានជា អស់លោក​ទាំងនោះ ចូលចិត្ត​ឆក់​ឱកាស បង្កើត​កុងត្រូលជជុះ​ដើម្បី​ទាញ​រក​លាភ​សក្ការ ទាំង​បំពាន​ច្បាប់​ទៅវិញ​? ។ ដូច្នេះ​សូម​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ មេត្តា​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ដាក់ កុងត្រូលជជុះ តាមតែ​អំពើ​ចិត្ត​ដូចនេះ​តទៅទៀត​ឡើយ​៕ ដោយ​៖ មាស រដ្ឋា​824_prachchan

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya