មានសាលាឯកជនមួយនៅម្តុំវិទ្យាល័យសន្ធរម៉ុក បាននិងកំពុងលាក់ព័ត៌មានសិស្សមិនឲ្យឪពុកម្តាយគេដឹង ខណៈសិស្សនោះគេចពីថ្នាក់រៀនអស់៣សប្តាហ៍។
ប្រភពបានឲ្យដឹងថា បើតាមសំដីអ្នកគ្រូ លោកគ្រូភាសាបរទេសនៅទីនោះ និយាយទៅកាន់ឪពុកម្តាយគេថា បើ ក្មេងក្រោមអាយុ១៧ឆ្នាំ ទើបគេប្រាប់ព័ត៌មានដល់ឪពុកម្តាយឲ្យបានដឹងពីភាពអសកម្មនានា របស់់សិស្ស។ ប៉ុន្តែ បើសិស្សនោះមានអាយុលើស១៧ឆ្នាំហើយ គឺសាលាមិនអាចប្រាប់ព័ត៌មានពីការគេចម៉ោងរៀនរបស់សិស្ស នោះដល់ឪពុកម្តាយបានទេ។
គេឆ្ងល់ថា តើសាលាឯកជននោះ លាក់ព័ត៌មានសិស្សអំពីការគេចថ្នាក់រៀន មិនឲ្យឪពុកម្តាយគេដឹងបែបនេះបាន ទទួលប្រយោជន៍អ្វីឬមួយក៏ស៊ុមគ្រលុមជាមួយសិស្ស ហើយបន្តទទួលប្រាក់ថ្លៃសាលាពីអាណាព្យាបាលរហូត អ៊ីចឹងទៅឬ? បើបន្តលាក់បាំងព័ត៌មាននេះទៀត សូមក្រសួងអប់រំចុះពិនិត្យមើលផង ព្រោះឃើញសិស្សដើរផ្លូវ ខុស
ហើយ បែរជាគ្រូខំលាក់បាំងទៅវិញ តើសមជាកន្លែងថ្នាលបណ្តុះបណ្តាលចំណេះដឹងដែរឬអត់?
គេនិយាយថា សាលានោះមិនគួរធ្វើបែបនេះទេ ព្រោះលេខទូរស័ព្ទទាក់ទងទៅអាណាព្យាបាលសុទ្ធតែមាននៅ ក្នុងពាក្យសុំចូលរៀន។ ចុះបើមានលេខទូរស័ព្ទ ហើយមិនប្រាប់ដំណឹងដល់ឪពុកម្តាយគេ តើយកលេខទូរស័ព្ទនោះ បានការអីទៅ? គេបន្ថែមថា «នេះមកពីគ្មានភាពទំនួលទទួលត្រូវរបស់ម្ចាស់សាលានោះតែម្តង» ព្រោះឃើញ
សិស្សរបស់ខ្លួនមិនចូលថ្នាក់ គេចពីថ្នាក់រៀន មិនប្រាប់ឲ្យឪពុកម្តាយគេដឹងទៀត គឺនៅតែសម្ងំកើបលុយប្រចាំខែ លុយត្រីមាសលុយឆមាសឬក៏លុយប្រចាំឆ្នាំ ដែលឪពុកម្តាយគេបង់ឲ្យយ៉ាងត្រជាក់មេជើងបំផុតទៅវិញ។
គេនិយាយថា បើសាលារដ្ឋវាមិនជាបញ្ហានោះទេ ព្រោះគ្រូប្រាក់ខែតិច ហើយគ្មានសេវាសំរាប់ហៅទូរស័ព្ទទៅ
ឪពុកម្តាយចុះនេះ សាលាឯកជនគ្រូមានប្រាក់ខែច្រើន ហើយក៏ជាកន្លែងរកស៊ីបង្រៀនសិស្សយកលុយទៀត ហេតុអ្វីក៏ធ្វើផ្តេសផ្តាសយ៉ាងនេះអ៊ីចឹង? តើគោលការណ៍របស់ក្រសួងអប់រំអនុញ្ញាតឲ្យតាមគ្រឹះស្ថានសិក្សា ឯកជន ទទួលខុសត្រូវតែលើក្មេងក្រោមអាយុ១៧ឆ្នាំ ហើយក្មេងអាយុលើស១៧ឆ្នាំ មិនទទួលខុសត្រូវអ៊ីចឹងឬ យ៉ាងម៉េច?
បើនិយាយថា «ព័ត៌មានអំពីក្មេងលើសអាយុ១៧ឆ្នាំ សាលាមិនបញ្ចេញព័ត៌មានបានគឺស្មើនឹងម្ចាស់ សាលានោះ កំពុងឃុបឃិតជាមួយក្មេងបោកលុយពីឪពុកម្តាយគេហើយ។ ចុះបើក្មេងនោះយកស្រីទៅដេកក្នុង សាលា តើលោកនាយកអនុញ្ញាតដែរឬយ៉ាងណា ហើយក្មេងទាំងឡាយដទៃទៀតវានាំគ្នាចេញទៅសេពគ្រឿង ញៀន តើគ្រូមិនប្រាប់ឲ្យឪពុកម្តាយរបស់គេដឹង ស្រួលមានវិធានការទេឬ? ឬមួយយល់ថា ឲ្យតែសាលាអញបាន លុយចូលហោប៉ៅគឺចប់ ចង់សិស្សធ្វើស្អីក៏ធ្វើទៅយ៉ាងនេះឬ? យើងសុំលាក់ឈ្មោះសាលានោះសិនចុះ ដោយរង់ចាំ មើលថា តើគេកែមារយាទចាស់នោះចោលឬអត់ បើមិនកែទេយើងនឹងលែងយល់មុខហើយ៕
ដោយ៖តាបណ្ឌិត