ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានអន្តរជាតិ » នាយករដ្ឋមន្ត្រី​តៃវ៉ាន់​សុំលាលែង​ពី​តំណែង​

នាយករដ្ឋមន្ត្រី​តៃវ៉ាន់​សុំលាលែង​ពី​តំណែង​

​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា នាយករដ្ឋមន្ត្រី​តៃវ៉ាន់ លោក JIANG YI-HUAH បានប្រកាស​សុំលាលែង​ពី​តំណែង ក្រោយពី​គណបក្ស​កូ​មិញ​តាំង KMT របស់លោក​ក្នុងការ​បោះឆ្នោត​មូលដ្ឋាន​ទ​ទួ​បរាជ័យ ដែល​បង្ហាញ​ពី​ការបាត់បង់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច ។​

​លោក JIANG YI-HUAH ប្រកាស​ពី​ការសុំ​លាលែង​របស់លោក ក្នុងឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ ដោយ​លោក​ពន្យល់ថា លោក​សូម​ទទួលខុសត្រូវ​ខាង​នយោបាយ​ចំពោះ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នៃ​គណបក្ស របស់លោក ដែល​យោងតាម​លទ្ធផល​ផ្លូវការ​ថា គណបក្ស​នេះ​បាត់បង់​ការគ្រប់គ្រង​លើ​ទីក្រុង​៦​របស់​កោះ​តៃវ៉ាន់ ក្នុងការ​បោះឆ្នោត​មូលដ្ឋាន ។ លោក​បញ្ជាក់ថា ប្រធានាធិបតី​លោក MA YING JEOU បាន​យល់ព្រម​តាម​ការសុំ​លាលែង​នោះ​ហើយ ។

​ពលរដ្ឋ​តៃវ៉ាន់ ប្រមាណ​ជា​១៨​លាន​នាក់​បាន​ទៅ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​មូលដ្ឋាន​នៅ តៃវ៉ាន់ ។ គណបក្ស​កូ​មិញ​តាំង ដែល​គាំទ្រ​ដល់​ការ​ខិតចូល​ជិតគ្នា​នៃ​ទំនាក់ទំនង​ជាមួយ​ចិនដីគោក ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​មូលដ្ឋាន​មួយផ្នែក ដោយសារ​ការភ័យខ្លាច​កាន់តែខ្លាំង​របស់​ប្រជាជន​តៃ​វា​៉​ន់ ចំពោះ​ឥទ្ធិពល​របស់​ចិនដីគោក ខណៈ​សេដ្ឋកិច្ច​ចិន​ជួប​ការ​យឺត​យា​៉​វ ព្រមទាំង​ដោយសារ​រឿងអាស្រូវ​មួយចំនួន​ទាក់ទិន​ដល់​ផ្នែក​ស្បៀង ។​

​ការ បោះឆ្នោត​មូលដ្ឋាន​នេះ​ចាត់ទុកជា​ការបោះឆ្នោត​សំខាន់​មួយ មុន​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នា​ឆ្នាំ​២០១៦ ។ លោក​ប្រធានាធិបតី MA YING JEOU ដែល​ជាប់ឆ្នោត កាលពី​ឆ្នាំ​២០០៨ ដោយសារ​ការឃោសនាបោះឆ្នោត​របស់លោក​ផ្តោតលើ​ការ​ខិតចូល​ជិតគ្នា​ជាមួយ ក្រុង​ប៉េកាំង​នោះ​ត្រូវ​ចាក​ចេញពី​អំណាច ក្រោយ​ចប់​អាណត្តិ​រយៈពេល​៤​ឆ្នាំ​ទី​២​របស់លោក ៕bb

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya