ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ​បង្ក្រាប​ទីតាំង​ជល់​មាន់ ចាប់​មនុស្ស​៨​នាក់ មាន់គក​៤​ក្បាល និង​ម៉ូតូ​១០ គ្រឿង​

​បង្ក្រាប​ទីតាំង​ជល់​មាន់ ចាប់​មនុស្ស​៨​នាក់ មាន់គក​៤​ក្បាល និង​ម៉ូតូ​១០ គ្រឿង​

​ភ្នំពេញ ៖  ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង​ត្រូវ​កម្លាំង​ប៉េអឹម​ខណ្ឌដង្កោ ចុះទៅ​បង្ក្រាប​ធ្វើឱ្យ​ផ្អើល​អ្នក​ជល់​មាន់​រត់​ជាន់ជើងគ្នា ខណៈពេល​កំពុង​ជួបជុំគ្នា​ជល់​មាន់​ស្រែក​ហ៊ោកញ្ជ្រៀវ​សប្បាយ​ភ្លេចខ្លួន​។ ប្រតិបត្តិការ​នេះ​កម្លាំង​ប៉េអឹម​បាន​ឃាត់ខ្លួន​មនុស្ស​៨​នាក់ ដកហូត​មាន់គក​បាន​៤​ក្បាល និង​ម៉ូតូ​១០​គ្រឿង ។ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ វិច្ឆិកា ២០១៤ នៅ​ចំណុច​ក្នុង​ដីឡូត៍​ចំការ​ស្វាយ​មួយកន្លែង មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជាយ​រាជធានី​ភ្នំពេញ​។​
​មុនពេល​កើតហេតុ កម្លាំង​បាន​ចុះ​ល្បាត​នៅក្នុង​មូលដ្ឋាន​ដើម្បី​ពួនស្ទាក់ និង​ទប់ស្កាត់​បទល្មើស​មិន​ឲ្យ​កើតមាន រក្សា​ការពារ​សន្តិសុខ សុ​វត្តិភាព លុះ​ពេលទៅដល់​ក្នុងភូមិ​ក៏បាន​ប្រទះឃើញ​សង្វៀន​ជល់​មាន់​មួយ​នោះ​ដែលមាន មនុស្ស​ជាច្រើន​នាក់​កំពុង​នាំគ្នា​ជល់  និង​ផ្គូរ​ផ្គង​មាន់ ហើយ​ស្រែ​ហ៊ោកញ្ជ្រៀវ​យ៉ាង​សប្បាយរីករាយ ខណៈនោះ​កម្លាំង​ក៏បាន​ធ្វើការ ក្របួច​បាន​ចំនួន​៨​នាក់ និង​ដកហូត​បាន​អា​គក​ចំនួន​៨​ក្បាល ព្រមទាំង​ម៉ូតូ​ចំនួន​១០​គ្រឿង និង​ជញ្ជីង​សម្រាប់​ថ្លឹង​គីឡូ​មាន់​១​គ្រឿង​ផងដែរ​។​
​កម្លាំង​សមត្ថកិច្ច ចុះទៅ​ដល់​មាន​អ្នកខ្លះ​ដឹងខ្លួន​ទាន់​បាន​រត់គេចខ្លួន​ចោល​ម៉ូតូ និង​ស្បែកជើង​ក៏មានដែរ​ក្នុងស្ថានភាព​ភ័យ​ស្លន់ស្លោ ។ ចំណែក​អ្នក​ខ្លះទៀត អត់​ដឹងខ្លួន ព្រោះ​រវល់​តែ​សប្បាយ​ពេក គ្មាន​ឱកាស​បាន​រត់គេចខ្លួន​នឹង​គេ​នោះទេ និង​ត្រូវបាន​កម្លាំង​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់មក​បាន​នាំយក​ទៅកាន់​ទីបញ្ជាការ​ដ្ឋា​ន​ប៉េអឹម​ខណ្ឌ​ដើម្បី​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ដោះលែង​វិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya