ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ បុក​ជាមួយ​រ៉ឺម៉ក ម៉ូតូ​កង់​បី របួស​បុរស​២​នាក់ សង​២០ ដុល្លារ​បញ្ចប់រឿង​

បើក​ម៉ូតូ បុក​ជាមួយ​រ៉ឺម៉ក ម៉ូតូ​កង់​បី របួស​បុរស​២​នាក់ សង​២០ ដុល្លារ​បញ្ចប់រឿង​

​ភ្នំពេញ ៖ បើក​ម៉ូតូ បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ បណ្តាល​ឲ្យ​បុរស ពីរ​នាក់​របួស កាលពី​ម៉ោងជាង ២​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ ផ្លូវ​លេខ ១៥៤​កែង​ផ្លូវ​លេខ​១៥ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ​។​
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​រ៉ឺម៉ក​កង់​បី តាមផ្លូវ​លេខ​១៥៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​កើត ហេតុ​ស្រាប់តែ មាន​បុរស​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី LOVE ពណ៌​ក្រហម ពាក់​ស្លាក​លេខ យ​.៥៨០៥ បើក​បញ្ច្រាស ទិសដៅ​ចរាចរ បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​មួយ​ជុំ រីឯ​អ្នកបើកបរ ទាំងសងខាង​រងរបួស​ទាំងអស់គ្នា​។​
​ក្រោយពេល​កើតហេតុ​ភាគី ទាំង​ពីរបាន​ចរចារ​គ្នា​នៅ​កន្លែងកើតហេតុ ដោយ​ភាគី​ខាង​ម៉ូតូ​ស៊ុយ​ស៊ូ​គី ព្រម​ចេញ​សំណង ចំនួន​២០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕

ty6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya