ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ​ចាប់ខ្លួន​មុខសញ្ញា ប្លន់ វាយយក​លុយ យ៉ាងសកម្ម​នៅ​សង្កាត់​ចោមចៅ​

​ចាប់ខ្លួន​មុខសញ្ញា ប្លន់ វាយយក​លុយ យ៉ាងសកម្ម​នៅ​សង្កាត់​ចោមចៅ​

​ភ្នំពេញ ៖ ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​ឡោមព័ទ្ធ និង​ចាប់ខ្លួន ស្ថិតនៅតាម​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​នោះ ជា​មុខសញ្ញា​វាយ ប្លន់ យកលុយ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ពី​ប្រជាពលរដ្ឋ ជាពិសេស កម្មការិនី កាត់ដេរ នៅពេល​ចេញពី​ធ្វើការ​យ៉ាងសកម្ម ។ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ចាប់ខ្លួន អមដោយ​ថ្នាំញៀន និង​ឧបករណ៍​ជក់​ថ្នាំញៀន មួយចំនួន នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​ជនសង្ស័យ​ទាំង​៤​នាក់ ក្រៅពី​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន​នោះ ពួកគេ​តែងតែ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យកលុយ នៅពេល​យប់​ពី​ក្រុម​កម្មការិនី​កាត់ដេរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងសកម្ម​ដែល​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច ជា​រៀងរាល់ថ្ងៃ ។​

​តាម​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ផង​នោះ លោក យឹម សារ៉ាន់ បាន​សុំ​គោលការណ៍ ណែនាំ ពី​សំណាក់​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​ស្នងការរង​ទទួល​ផែន ព្រហ្មទណ្ឌ ព្រមទាំង​មានការ​អនុញ្ញាត តាមផ្លូវ​ច្បាប់​ពី​តំណាង​អយ្យការ​ផង​នោះ លោក​បាន​ដឹកនាំ កម្លាំង​នគរបាល ថ្នាក់​អធិការដ្ឋាន និង​កម្លាំង​នគរបាល មូលដ្ឋាន ចុះទៅ​បង្ក្រាប ជាក់ស្តែង​តែម្តង ។​

​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ ព្រមទាំង​ដកហូត​ថ្នាំ ជញ្ជីង​ថ្លឹង កា​បិត ប៉័ងតោ​ចំនួន​៣ ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-3272 និង​ឧបករណ៍ ជក់​គ្រឿងញៀន មួយចំនួន​ផងដែរ ។​

​ជនសង្ស័យ​ទី​១ ឈ្មោះ ស្នា ដា អាយុ​២៣​ឆ្នាំ ទី​២​ឈ្មោះ ជា រិ​ទ្ធ អាយុ​២៥​ឆ្មាំ ទី​៣​ឈ្មោះ ទ្រូ សុខ អាយុ​២២​ឆ្នាំ និង​ទី​៤ ឈ្មោះ សី សារ៉ាន់ អាយុ​២១​ឆ្នាំ ។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​សម្តែង​ការ​សាទរ និង​សប្បាយចិត្ត​យ៉ាងខ្លាំង ចំពោះ​ប្រតិបត្តិការ​របស់​នគរ​បាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​ឲ្យ​ពួកគាត់​ជាពិសេស​ក្រុម​កម្មការិនី ចេញពី​ធ្វើការ​នៅពេល​យប់​លែង​ព្រួយបារម្ភ ៕

21363 21364 21366 d2136121362

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya