ភ្នំពេញ ៖ បុរសបីនាក់ត្រូវរងរបួសដោយសារម៉ូតូពីរគ្រឿង ម៉ាកសង់សេ១២៥ដូចគ្នា បុកគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខធនាគារប្រាសាក់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២០ និង ៤៥នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានរៀបរាប់ អោយដឹងថានៅមុនពេល កើតហេតុគេសង្គេតឃើញបុរស២នាក់ បុកគ្នាហើយ ដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរទាំង៣នាក់ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកម៉ូតូទាំង២ គ្រឿងត្រូវរួញក្បាលចូលគ្នារងការខូចខាតស្ទើរតែទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការអន្តរាគមន៍វាសវែង ស្ទូចយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំដោះស្រាយនាពេលក្រោយ ៕