ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុន ឃុន​សៀ​គ្រុប ធ្វើ​ឲ្យ​ពលរដ្ឋ​ស្រក់​ទឹកភ្នែក​

ក្រុមហ៊ុន ឃុន​សៀ​គ្រុប ធ្វើ​ឲ្យ​ពលរដ្ឋ​ស្រក់​ទឹកភ្នែក​

ភ្នំពេញ ៖ បើទោះបីជា​បានរស់នៅ អាស្រ័យ​ផល លើដី​មួយកន្លែង អស់​រយៈពេល ៣០​ឆ្នាំ​ទៅហើយ​ក៏ដោយ ក៏​ពលរដ្ឋ ចំនួន ៣​គ្រួសារ រស់នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រង​នូវ​ការ ប៉ុនប៉ង រំលោភបំពាន​ដីធ្លី ពី​សំណាក់​អ្នកមាន​លុយ មានអំណាច​យ៉ាង​អយុត្តិធម៌​បំផុត បន្ទាប់ពី​មានការ​ដោះដូរ​ទីតាំង សាលាសង្កាត់
​បឹងកក់​១ ក្នុងតម្លៃ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក​។ ​ក្នុង​សន្និសីទកាសែត​មួយ​លោក លី ស្រ៊ា​ខេង ជា​តំណាង​ប្រជាពលរដ្ឋ រងគ្រោះ​ចំនួន ៣​គ្រួសារ​បាន​ឲ្យ​ដឹងថា  ក្រុមហ៊ុន ឃុន​សៀ​គ្រុប​អភិវឌ្ឍន៍ បាន​ជួល​មនុស្ស ឲ្យ​មក​អុកឡុក​ផ្ទះ​របស់គាត់ ដោយបាន​ប្រើ​អំពើហិង្សា​មកលើ​គាត់​រងរបួស​ក្បាល​យ៉ាងដំណំ កូនស្រី​ម្នាក់ទៀត​ក៏​រងរបួស ហើយ​បាន​បំពុល​ឆ្កែ ដោយសារតែ​ក្រុមគ្រួសារ​របស់គាត់ មិន​ព្រម​ចាក​ចេញពី​ដី​នោះ ព្រោះតែ​មិនមាន​សំណង​សមរម្យ​។ សកម្មភាព​អុកឡុក​នេះ បានកើត​ឡើង ក្រោយពេល
​បញ្ចប់ ការបោះឆ្នោតជាតិ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។​
​លោក លី ស្រ៊ា​ខេង បានបញ្ជាក់​ទៀតថា ដោយ​ភាពភ័យខ្លាច ពលរដ្ឋ​ពីរ​គ្រួសារ​ទៀត មិន​ហ៊ាន​ចេញមុខ​តវ៉ា គាត់​សំណូមពរ​ដល់​ស្ថាប័ន ពាក់ព័ន្ធ មេត្តាជួយ​អន្តរាគមន៍ ព្រោះ​សកម្មភាព​នេះ បានធ្វើ​ឡើងជា​បន្តបន្ទាប់ ដើម្បី​គំរាម​ឲ្យ​គ្រួសារ​គាត់ ដើរ​ចេញពី​លំនៅឋាន​ដោយ​ខ្លួនឯង​។ ដី​មួយកន្លែង​នេះ ប្រជាពលរដ្ឋ​បានរស់នៅ អស់​រយៈពេល ៣០​ឆ្នាំ​ហើយ ដោយមាន​ការទទួលស្គាល់ ពី​អាជ្ញាធរ​ត្រឹមត្រូវ តែ​រហូតដល់​ខែមេសា ឆ្នាំ​២០១៣​នេះ អាជ្ញាធរ​ក៏បាន​អះអាងថា ដី​នេះ​ត្រូវបាន​លក់​ក្នុងតម្លៃ ១៥០០០​ដុល្លារ រួចហើយ​។​
លោក យឹម លៀង ប្រធាន​ក្រុមហ៊ុន ឃុន​សៀ គ្រុប​អភិវឌ្ឍន៍ និង​ជាម​ន្ត្រី​ខុទ្ទកាល័យ​សម្តេច​ជា ស៊ីម បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​លោក​បាន​អះអាងថា ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ តែ​លើដី​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ មិន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ទេ​។ ដើម្បី​កុំ​ឲ្យ​មាន​ភាព​រំជើបរំជួល អាជ្ញាធរ​បាន​សន្យា​ជួយ​រក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​គេ​គ្មាន​សង្ឃឹមថា អាច​រកបាន​នូវ​ភាពយុត្តិធម៌​នោះទេ ។​
​ក្រុមហ៊ុន ឃុន​សៀ គ្រុប​អភិវឌ្ឍន៍ បាន​គ្រប់គ្រង​ទីតាំង សង្កាត់​បឹងកក់​១ តាម​កិច្ចព្រមព្រៀង ជាមួយ​អាជ្ញាធរ ដែល​ពលរដ្ឋ​អះអាងថា មាន​ទំហំ​ទឹកប្រាក់ ៣​លាន​ដុល្លារ​។ ពលរដ្ឋ​ដែល​រស់នៅ ក្នុង​សាលាសង្កាត់​បឹងកក់​១ ចំនួន​៤​គ្រួសារ គឺមាន​តែមួយ​គ្រួសារ​ប៉ុណ្ណោះ បាន​ព្រមព្រៀង​ចាកចេញ ដោយ​ទទួលយក​សំណង ១​ម៉ឺន​៥​ពាន់​ដុល្លារ តែ
​បី​គ្រួសារ​ទៀត មិន​ព្រម​ចេញ​ទេ ដោយ​ក្រុមហ៊ុន​មិន​ធ្វើតាម​បំណង​ពួកគេ​។
​ពលរដ្ឋ​ទាំងបី​នាក់ មានឈ្មោះ លី ស្រ៊ា​ខេង អាយុ ៧០​ឆ្នាំ លី ប៊ុន​ហៀ​ង អាយុ ១៦​ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន បោះ​របង​លើដី​ដែល​គាត់​ធ្លាប់​រស់នៅ​ទេ​។ ហេតុការណ៍​នេះ​ជា​លេស​ដែល​ក្រុមហ៊ុន ដាក់ពាក្យ​ប្ដឹង​ពលរដ្ឋ​ទាំងបី​នាក់ ពីបទ​ល្មើស​ព្រហ្មទណ្ឌ ទៅ​តុលាការ​។​
​កន្លងមក​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ថា «​ប្រសិនបើ​ការអភិវឌ្ឍន៍ នោះ ប៉ះចំ​ដី​របស់​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ការដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់​សិន ទើប​ធ្វើការ​អភិវឌ្ឍន៍​បាន​»​។ ប៉ុន្តែ ក្រុមហ៊ុន ឃុន សៀ​គ្រុប​នេះ​មិន​យក​ភ្នែក​អាន​អនុក្រឹត្យ​នោះទេ គឺ​ធ្វើជា​មិនដឹងមិនឮ ហើយ​បំពាន​ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ
​ម្ចាស់​ដី​ស្របច្បាប់​យំ​ស្រក់​ទឹកភ្នែក​មិន​ចេញ​ទៅវិញ​។ ប្រជាពលរដ្ឋ​បាន​អះអាងថា បើ​ចង់បាន​ដី​ទីតាំង សាលាសង្កាត់​ទៅ​អភិវឌ្ឍន៍​នោះ ក្រុមហ៊ុន​ត្រូវតែ​ទិញ​ក្នុងតម្លៃ​ទីផ្សារសេរី ដោយ​មិនត្រូវ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ប្រុង​ប្លន់​ដី​យ៉ាងនេះ​បានទេ​។ ជុំវិញ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ កាសែត​អរិយធម៌​មិនអាច សុំ
​ការបកស្រាយ​ពី​ក្រុមហ៊ុន​ឃុន​សៀ​គ្រុប​បានទេ​នៅ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៣៕

​ដោយ​៖ តា​ត្រចៀក​ធំ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya