ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចាប់​ជនសង្ស័យ​៣​នាក់ ព្រោះ​ឃើញ​សមត្ថកិច្ច​បើក​ម៉ូតូ​រត់គេច​

ចាប់​ជនសង្ស័យ​៣​នាក់ ព្រោះ​ឃើញ​សមត្ថកិច្ច​បើក​ម៉ូតូ​រត់គេច​

​ភ្នំពេញ​៖ យុវជន​៣​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ប្រដាប់អាវុធ ដោយសារ​ពួកគេ​បាន​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង គ្មាន​ស្លាក​លេខ ពេល​ឃើញ​សមត្ថកិច្ច​ហៅ​ត្រួ​ពិនិត្យ ភ័យ​ក៏បាន​ជិះ​គេច​រត់ តែ​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ផ្លូវលំ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៨​នឹង​៤៥​នាទី​យប់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤ ។​

​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ជិះ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ដូច​សព​ដង ខណៈ​ល្បាត​មកដល់​ចំណុច​ផ្ទះសំណាក់​រុងរឿង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ស្រាប់តែ​ប្រទះឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៍​ខ្មៅ​មួយគ្រឿង​ពាក់​គ្មាន​ស្លាក លេខ ដោយមាន​សង្ស័យ​ក៏បាន​ហៅ​ឱ្យ​យុវជន​ទាំង​៣​នាក់​ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​នៅពេលនោះ​ពួកគេ មិន​ឈប់​នោះទេ ស្រាប់តែ​បន្ថែម​ល្បឿន​ទៅមុខ​បំរុង​គេ​ខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ដេញតាម​ពីក្រោយ រហូត​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ពោធិ៍​សែន​ជ័យ ស្ទាក់​ចាប់បាន​នៅ​ចំណុច​ផ្លូវលំ​មួយកន្លែង ជិត​វត្ត​តាំងក្រសាំង ។​
​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សួរ នាំនៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប ៕

dxdgf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya