ថ្មីៗនេះ ក្រុមហ៊ុនមួយ បានបង្ហើបពីផែនការស្ថាបនាទីក្រុងជីវសាស្ត្រនៅក្រាមទឹក អាចផ្ទុកបានមនុស្ស ៥០០០ នាក់ ហើយត្រូវចំណាយលុយអស់ ២៥ ពាន់លានដុល្លារ ។ រចនាសម្ព័ន្ធនៃទីក្រុងមានឈ្មោះ Ocean Spiral នេះ រួមមាន ៣ ផ្នែក ។ ផ្នែកទី១ ជាប្លុករាងដូចពោងហោះដ៏ធំនៅកៀកសមុទ្រ មានវិជ្ជមាត្រ ៥០០ ម៉ែត្រ ដែលក្នុងនោះ រួមមានតំបន់ស្នាក់នៅ, អាជីវកម្ម, សណ្ខាគារ, ឧស្យាន និងកន្លែងកំសាន្តផ្សេងៗទៀតផងដែរ ។ ប្លុកទី១នេះ ត្រូវបានភ្ជាប់នឹងប្រព័ន្ធបំពងដូចរឺស័រ មានបណ្តោយប្រវែង ១៥ គីឡូម៉ែត្រ ។
ផ្នែកទី៣ គឺមជ្ឈមណ្ឌលស្រូបយកឋាមពល ស្ថិតក្រោមផ្ទៃទឹក ប្រមាណ ៣ ទៅ ៤ គីឡូម៉ែត្រ ។ វាជាកន្លែងផលិតឧស្ម័ន methane ពី carbon dioxid ដោយប្រើអតិសុខមប្រាណ ។ ការស្ថាបនាទីក្រុង មានវិជ្ជមាត្រ ៥០០ ម៉ែត្រ ចំណាយពេលអស់ ៥ ឆ្នាំ និងប្រើទុនសរុប ២៥ ពាន់លានដុល្លារ ។ Shimizu មានវិធានការស្ថាបនាទីក្រុង Ocean Spiral ពីជ័រប្លាស្ទីកជំនួសឲ្យបេតុង ។ វាជាគំរោងមួយ អាចអនុវត្តជាក់លាក់បាន ហើយនឹងសណ្ឋិតឡើង ដើម្បីបំរើឲ្យពលរដ្ឋរស់នៅទីនេះ អំឡុងពេល ១៥ ឆ្នាំ ទៀត ។ គម្លាតនៃសីតុណ្ហភាពក្រោមសមុទ្រ អាចបង្កើតបានជាអគ្គិសនី ដើម្បីបំរើឲ្យពលរដ្ឋក្នុងទីក្រុងនេះ ។ ពេលអាកាសធាតុអាក្រក់ ទីក្រុងនេះនឹងត្រូវពន្លិចចុះ ក្រោមផ្ទៃទឹកជ្រៅបាន ។ តាម Guardian នោះ នេះជាផែនការអាចអនុវត្តបាន ។ វាពុំមែនជាការស្រមើលស្រមៃទេ ។ គេកំពុងអំពាវនាវឲ្យរដ្ឋាភិបាលចាប់អារម្មណ៍លើគំរោងនេះ ។ Shimizu កំពុងសហការនឹងសាកលវិទ្យាល័យ Tokyo, វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ -ផែនដីជប៉ុន ព្រមទាំងស្ថាប័នស្រាវជ្រាវជលផល ។ ទីក្រុងនេះ នឹងជៀសផុតពីការរញ្ជួយដី ដែលគំរាមដល់ប្រជាជនជប៉ុនជារឿយៗ ។
ពេលទឹកសមុទ្រកើនគំរាមដល់ជីវភាពរបស់ពលរដ្ឋលើពិភពលោកនោះៗ ដំណោះស្រាយបែបនេះ ជាអាទិភាពគប្បីអនុវត្ត ៕