កណ្តាល៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ មានបុរសម្នាក់ខ្យល់គ ដេកស្លាប់លើគ្រែក្នុងផ្ទះ ស្ថិតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ទូច សារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៅលីវ រស់នៅជាមួយម្ដាយឈ្មោះ ឈិន ស៊ឹម អាយុ ៦៨ឆ្នាំ មុខរបរកសិករ ។
កន្លងមកជនរងគ្រោះ ជាមនុស្សផឹកស្រារាល់ថ្ងៃមិនសូវហូបបាយទេ និងមានជំងឺ ប្រចាំកាយទៀត ពេលយប់ផឹកស្រាហើយដេកលើគ្រែក្នុងផ្ទះ លុះព្រឹកឡើងម្ដាយទៅវត្ត ពេលមកផ្ទះវិញ ឃើញកូនគាត់ដេកស្លាប់ លើគ្រែក្នុងផ្ទះហើយ ៕