ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ច្រក​របៀង​សងខាង​​ច្រក​អន្តរជាតិ ម្ខាង​នាំ​​ទំនិញគេចពន្ធ​ចូល​ម្ខាង​ទៀត​បើក​ឲ្យ​ពលករ​ចំណាក​​ចេញ​ ​

ច្រក​របៀង​សងខាង​​ច្រក​អន្តរជាតិ ម្ខាង​នាំ​​ទំនិញគេចពន្ធ​ចូល​ម្ខាង​ទៀត​បើក​ឲ្យ​ពលករ​ចំណាក​​ចេញ​ ​

​បន្ទាយមានជ័យ​៖ ក្រៅពី​ទំនិញ និង​ពលករ​ឆ្លងដែន​ចេញចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជា​រៀងរាល់ថ្ងៃ​នៅមាន​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ និង​ពលករ​ខុសច្បាប់​ចេញចូល​តាម​ច្រករបៀង​នៃ ស្លាប​ឆ្វេង និង​ស្លាប​ស្តាំ​របស់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ដែល​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន ៩១១ និង ៨៩១ ។
​    ​ប្រភពព័ត៌មាន​ដែល​អរិយធម៌​ទទួលបាន​ពី​ក្រុង​ប៉ោយប៉ែត​អោយដឹងថា ច្រករបៀង ខាងស្តាំ​នៃ​ទិស​ខាងជើង នៃ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ដែល​គ្រប់គ្រង​ដោយ​វរៈ​នគរបាល​ការពារ​ព្រំដែន ៩១១ មាន​ច្រក​តូចៗ​ជាច្រើន​ចាប់ពី​ចំណុច​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៃ​ភូមិ​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត រហូតដល់​ព្រំប្រទល់​ស្រុក​អូរជ្រៅ ត្រូវបាន​អនុញ្ញាតអោយ​ពលរដ្ឋ​ខ្មែរ​ក្នុង​មួយថ្ងៃ​រាប់រយ​នាក់​ចេញ ដោយ​ខុសច្បាប់​ទៅធ្វើ​ការ​ក្នុង​ទឹកដី​ថៃ​ថ្នូរ​នឹង​ការយក​លុយ​ពី​មេខ្យល់​ឬ​ពលករ​ចំណាកស្រុក ក្នុង​ម្នាក់​មិន ក្រោម​២០០​បាត​ឡើយ ។ ក្រៅពី​អនុញ្ញាតអោយ​ពលករ​ចំណាកស្រុក​ចេញ​នៅមាន​ការឃុបឃិត គ្នា​ពី​សំណាក​ប៉ូលិស​ការពារ​ព្រំដែន​នៃ​ច្រក​នីមួយៗ ជាមួយ​ឈ្មួញ​នាំ​ទំនិញ​ពី​ថៃ​ចូល​កម្ពុជា​ជាច្រើន មុខ​ដូចជា ឧស្ម័ន​ឬ​ហ្គាស ជាដើម ។ ដោយឡែក​ចំពោះ​ច្រករបៀង​ខាងឆ្វេង​ទិស​ខាងត្បូង​នៃ​ច្រក​អន្តរ ជាតិ​ប៉ោយប៉ែត រួមមាន​ច្រក​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន​៨៩១ ពុំ​សូវ​មាន ពលករ​ចំណាកស្រុក​ចេញ​នោះទេ តែ​សំបូរ​ទៅដោយ​ទំនិញ​នាំ​ចេញពី​ប្រទេស​ថៃ​ចូល​កម្ពុជា​តាមរយៈ ច្រក​ដែល​គ្រប់គ្រង​ដោយ​មេ​ប៉ុស្តិ៍​ចំនួន​៣ គឺ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៤ ប៉ុស្តិ៍​បូរី​ថ្មី និង​ច្រក​ឡុង​សំណាង ទំនិញ​ដែល​នាំចូល​តាម​ច្រក
​ទាំងនោះ​រួមមាន​ទំនិញ​ចាប់ហួយ សំបក​ដប ឧស្ម័ន​ឬ​ហ្គាស សត្វ​មាន់ ជ្រូក និង​ទំនិញ​ជាច្រើន​ទៀត​សុទ្ធតែជា​ទំនិញ​ដែល​ពុំបាន​បង់ពន្ធ​ចូល​រដ្ឋ​គឺ​បានត្រឹមតែ​បង់​ចូល​ហោប៉ៅ​របស់​អស់លោក​សមត្ថកិច្ច​ប៉ូលិស និង​មន្ត្រី​គយ​ប៉ុណ្ណោះ ។
​    ​ការប្រព្រឹត្ត​ល្មើសច្បាប់រ​បស់​សមត្ថកិច្ច​ខាងលើ ដែល​អនុញ្ញាត​អោយមាន​ការនាំ​ទំនិញគេចពន្ធ និង​ពលករ​ចំណាកស្រុក​រាប់​ឆ្នាំ​មកហើយ​ពុំដែល​ឃើញ​មន្ត្រី​ទាំងនោះ ត្រូវបាន​ច្បាប់​ផ្តន្ទាទោស​នោះទេ  ទោះបីជា​អគ្គស្នងការ ឬ​អភិបាលខេត្ត​បាន​ណែនាំ​ព្រមាន​យ៉ាងណាក៏ដោយ​ក៏​បទល្មើស​ទាំងនោះ នៅតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ ៕

ដោយ សម្បត្តិ សីហា​

    ​    ​    ​    ​    ​    ​

​    ​    ​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya