ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមចោរប្លន់ប្រុស-ស្រី3នាក់ ត្រូវនគរបាល ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ក្រោយពីពួកគេបានវាយប្លន់ជនរងគ្រោះម្នាក់ យកម៉ូតូមួយគ្រឿង ម៉ាកអាខុន ពណ៌ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ 2Y-5787 និងគ្រឿង អលង្គការ១ខ្សែ នៅចំណុចផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យ មានគ្នា៤នាក់ ទី១ឈ្មោះ លាវ ស្រីទូច ភេទស្រីអា យុ២៤ឆ្នាំមានមុខរបរ មិនពិតប្រាកដស្នាក់នៅ ផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ច័ន្ទ ស្រីពេជ្រ ភេទស្រីអាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលជាមួយ គ្នា ទី៣ឈ្មោះ មករា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅម្តុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលនិងទី៤ ឈ្មោះ ធាន ភេទប្រុសអាយុ ២០ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុង ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕
» ព័ត៌មានជាតិ » ចោរប្លន់ប្រុស-ស្រី ប៉ូលិសឃាត់ខ្លួន