ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ឃាត់​ខ្លូន​ក្មេងប្រុស​ម្នាក់​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ

ឃាត់​ខ្លូន​ក្មេងប្រុស​ម្នាក់​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ

​កណ្តាល​៖ នៅវេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ក្មេងប្រុស​ម្នាក់​(​ជនសង្ស័យ​) ពីបទ​សេពសន្ថវៈ​ជាមួយ​ក្មេងស្រី​ក្រោម​អាយុ​១៥​ឆ្នាំ ចំណុច​ហាង​តែ​បៃតង​យីហោ Star Milk ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​

​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ អ៊ឺ​ង ចិ​ត្ត្រា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៤៤ ផ្លូវ​១៥៤ ភូមិ សង្កាត់ ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ។ ក្មេងស្រី​រងគ្រោះ ឈ្មោះ ជ ស​.​វ​.​ដ ភេទ​ស្រី អាយុ ១៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៤២០ ផ្លូវ​២០៨ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៤ ក្មេងស្រី​រងគ្រោះ​និង​ជនសង្ស័យ​បាន​ស្គាល់​តាមរយៈ Facebook ក្រោយមក​ក៏​ចាប់ផ្តើម​ស្រលាញ់គ្នា​ហើយ​តែងតែ​ណាត់​ជួបគ្នា​ដើរលេង និង ទៅ​ច្រៀង​ខារ៉ាអូខេ សង្កាត់ ផ្សារ​ថ្មី​៣ ជា​ញឹកញាប់ ។​

​លុះ​ក្រោយមកទៀត​អ្នក​ទាំង​ពីរបាន​ណាត់ជួប​គ្នា​ទៅ​ច្រៀង​នៅ​ទីនោះ តែ​ពីរ​នាក់​ហើយ​ក៏បាន​រួមភេទ​ជាមួយគ្នា​ចំនួន​ពីរដង​នៅក្នុង​បន្ទប់​ខារ៉ាអូខេ ។ លុះ​ថ្ងៃ​និង​វេលា​កើតហេតុ​ខាងលើ​អ្នក​ទាំង​ពីរបាន​ណាត់​ជួបគ្នា​កន្លែង​ដដែល ហើយ​បាន​រួមភេទ​ជាមួយគ្នា​បាន​ម្តងទៀត ហើយក៏​នៅ​អង្គុយលេង​ក្មុង​ហាង ក្រោយមក​បន្តិច​ក៏​ម្តាយ​ជនរងគ្រោះ​ទៅដល់​នាំ​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្ដង ៕
d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya