រតនគីរី ៖ សមត្ថកិច្ចនគរបាលអធិការក្រុងបានលុងបានឃាត់ខ្លួនមន្ត្រីពន្ធដារម្នាក់ មកធ្វើការសាកសួរ បន្ទាប់ពីមានពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ថា មន្ត្រីពន្ធដាររូបនេះបានចាប់រំលោភ សេពសន្ថវៈរហូតបានសម្រេចនៅក្នុងទីស្នាក់ការសាខាពន្ធដារខេត្តរតនគិរី ។
ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះប្រាក់ សាវ័ន្ដ អាយុ៥០ឆ្នាំ មានទីលំនៅស្នាក់ក្នុងទីស្នាការសាខាពន្ធដារខេត្តរតនគិរីស្ថិត ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី មានមុខងារ ជាប្រធានផ្នែកបំណុលពន្ធនៃសាខាពន្ធដារខេត្ដ។ ដោយឡែកនារីរងគ្រោះមានឈ្មោះឈ.ន អាយុ១៩ឆ្នាំ ជាអ្នកធ្វើម្ហូប ស្នាក់នៅក្នុងសាខានោះដែរ។
ជនសង្ស័យបានប្រព្រឹត្តត្ដករណីរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង៦និង៤៥នាទី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចទីតាំងស្នាក់ការពន្ធដារខេត្ត និង ទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះទើប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាង លើយកមកកាន់អធិការដ្ឋាននគរបាល ក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។
ពាក់ព័ន្ធ នឹងករណីឃាត់ខ្លួនមន្ត្រីពន្ធដារខាងលើ សមត្ថកិច្ចហាក់ដូចជាមាន ការលាក់លៀម និងព្យាយាមមិនទម្លាយព័ត៌មាននេះ ដែលគេពុំដឹងថា នារីរង គ្រោះត្រូវទាមទារសំណងប៉ុន្មាននោះទេ ជនសង្ស័យពិតជាបានប្រព្រឹត្តឬមួយយ៉ាងណាទេ គ្រាន់តែសមត្ថកិច្ចមួយ ចំនួនបញ្ជាក់ថា រឿងនេះមិនចង់ឱ្យមាន ការចុះផ្សាយ ចៀសវាងប៉ះពាល់កិត្ដិយសដល់មន្ត្រីថ្នាក់លើ គ្រាដែលមន្ត្រីពន្ធដារ រហូតដល់មានតួនាទីជាប្រធានផ្នែក បំណុលពន្ធ បែរជាធ្វើឱ្យបាត់បង់កិត្ដិយស សីលធម៌ ស្រេកឃ្លានយតណ្ហា រំលោភ សេពសន្ថវៈមកលើបុគ្គលិករបស់ខ្លួន ដែលជាអ្នកសំអាតអនាម័យបែបនេះ ទៅវិញ ។
ករណីនេះ ជនសង្ស័យ ត្រូវបានឃុំខ្លួននៅអធិការក្រុងបានលុងជាបណ្ដោះអាសន្ន យើងមិនទាន់ដឹងថាគេបញ្ជូនទៅតុលាការ នៅថ្ងៃណាពិតប្រាកដនោះទេ ព្រោះមន្ត្រីនគរបាលមួយរូបថាចាំសួរថ្នាក់លើ៕