ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជំនុំជម្រះ​សំណុំរឿង មន្ត្រីនគរបាល​សក្តិ​៥ ពីបទ «​ឆបោក​ប្រាក់​» ជនជាតិ​ចិន ​

ជំនុំជម្រះ​សំណុំរឿង មន្ត្រីនគរបាល​សក្តិ​៥ ពីបទ «​ឆបោក​ប្រាក់​» ជនជាតិ​ចិន ​

ភ្នំពេញ ៖ កាល​ថ្ងៃទី ២៨ ខែ វិច្ឆិកា បាន​បើក សវនាការ​ជំនុំជម្រះ​ឡើងវិញ នូវ សំណុំ​រឿងក្តី របស់ បុរស​ជនជាប់ចោទ​ម្នាក់ ដែល​អះអាងថា ជា​មន្ត្រីនគរបាល​សក្តិ​៥ បម្រើការ នៅ​អគ្គលេខាធិការដ្ឋាន និង ជា​មន្ត្រី​ខុទ្ទកាល័យ នៃ ក្រសួងមហាផ្ទៃ និង ជា​ជំនួយការ​របស់លោក​គៀង វ៉ាង អ​តី​រដ្ឋលេខាធិការ នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ទី​១ របស់គាត់ ដែល​ជាប់ចោទ​ពីបទ​«​ឆបោក​ប្រាក់​» ចំនួន ៣៨០០០​ដុល្លារ​អាមេរិក ពី​បុរស​ជនជាតិ​ម្នាក់ ក្នុងការ​រត់ការ​ដើម្បី​ចូល​ជាស​ញ្ញាតិ​ខ្មែរ ប្រព្រឹត្ត​កាលពី​ឆ្នាំ ២០១២​។ «​មូលហេតុ ដែល​តុលាការ​បានសម្រេច​លើកយក​សំណុំ​រឿងនេះ មក​ធ្វើការ​ជំនុំជម្រះ​ឡើងវិញ គឺ​ដោ​យា​សារ​តែ មាន​បណ្តឹង​ជំនា​ស់ ដែល​បាន​ធ្វើឡើង​ដោយ​ភាគី ដើមបណ្តឹង កើត​ទុក​មិន​សុខចិត្ត និង បាន​ប្តឹង​ខ្ទាស់ នូវ​សេចក្តីសម្រេច របស់​តុលាការ ដែល​បាន​កាត់ទោស ជនជាប់ចោទ​ឈ្មោះ សួង វាសនា កាលពី​ខែ កក្កដា ២០១៤​នោះ និង បាន​សើ្នរ​សុំ​ឲ្យ​តុលាការ ធ្វើការ ជំនុំជម្រះ​សំណុំរឿង​ក្តី ឡើងវិញ​»​។​
​លោក​ចៅក្រម កោ វណ្ឌី បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​រូបនេះ មានឈ្មោះ សួង វាសនា ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មាន​ស្នាក់​នៅផ្ទះ​លេខ​៧១ ផ្លូវ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។ ចំពោះ សំណុំ​រឿងក្តី របស់គាត់​ខាងលើនេះ  កាល ថ្ងៃ ទី ១ ខែ កក្កដា ឆ្នាំ ២០១៤ កន្លងទៅនេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស និង កាត់​ដាក់គុក​គាត់ រយៈ ពេល​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល សម្រាប់​ដាក់ចូល​ថវិកា​ជាតិ និង បង្គាប់​ឲ្យ​សង​ថ្លៃ​ការខូចខាត ចំនួន​៣៨០០០​ដុល្លារ​អាមេរិក និង សង​ជម្ងឺ​ចិត្ត​ចំនួន ២០​លាន​រៀល ទៅ​ឈ្មោះ តាំង ថេ​ង​សៀរ ជា​ភាគី​ដើមបណ្តឹង ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី​ឆបោក​ប្រាក់ ពី​ភាគី ដើមបណ្តឹង ដើម្បី​រត់ការ និង ធានា​ឲ្យ​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ ប្រព្រឹត្ត​កាល ពី​អំឡុង ឆ្នាំ ២០១២​។​
​មូល​ហេតុដែល​កូនក្តី កើត​ទុក មិន​សុខចិត្ត និង បាន​ប្តឹង​ខ្ទាស់​ប្រឆាំង នឹង​សាលក្រម​របស់​តុលាការ និង សើ្នរ​សុំ​ឲ្យ​តុលាការ បើកសវនាការ ជំនុំជម្រះ លើ​សំណុំ​រឿងក្តី​នេះ​ឡើងវិញ​នោះ  គឺ​ដោយសារតែ ការផ្តន្ទាទោស​ចំពោះ ឈ្មោះ សួង វាសនា​នេះ  និង ប្រាក់​សំណង​ជម្ងឺ​ចិត្ត ដែល​តុលាការ​បាន​បង្គាប់​ឲ្យ​ឈ្មោះ សួង វាសនា បង់​មក​កូនក្តី​របស់លោក​នោះ មាន​ចំនួន​ស្រាល​ពេក និង តិច​តូច ណាស់ មិន​សមល្មម​នឹង​ការ​ទំហំ នៃ បទល្មើស​របស់​ជនជាប់ចោទ និង ការខូចខាត​របស់​កូនក្តី​របស់លោក​នោះឡើយ​»​។​
​លោក​មេធាវី ទូច ធី​រិ​ទ្ធ បាន​បន្ថែមថា «​នៅក្នុង​សំណុំ​រឿងក្តី​នេះ កូនក្តី​របស់ខ្ញុំ បានស្នើរ​សុំ​ឲ្យ​តុលាការ​សម្រេច ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ សួង វាសនា ដាក់គុក​ចំនួន ២​ឆ្នាំ ៦​ខែ និង ទាមទារ​សំណង​ជម្ងឺ​ចិត្ត ចំនួន ៤០ ម៉ឺន​ដុល្លារ​អាមេរិក​»​។​
​តុលាការ​នឹង​ប្រកាស​សាលក្រម នៃ សំណុំរឿង​ក្តី​នេះ នៅ​ថ្ងៃ ទី ១៦ ខែ ធ្នូ ២០១៤ ខាងមុខនេះ​។​
​យោងតាម​ឯកសារ​ង​តុលាការ បាន​ឲ្យ​ដឹងថា  ជនជាប់ចោទ​ឈ្មោះ សួង វាសនា ត្រូវបាន​ចោទប្រកាន់​ពី​តំណាង អយ្យការ ពីបទ​«​ឆបោក​» តាម​មាត្រា ៣៧៧-៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង ត្រូវបាន​ឃាត់ខ្លួន ដោយ​នគរបាល​នៃ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង កាលពី​ថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣​។​
​នៅក្នុង​អំឡុង ខែធ្នូ ឆ្នាំ​២០១១ បុរស​ជនជាតិ​តៃវ៉ាន់​ឈ្មោះ ហ៊ុយ យាន ប្រធាន​ក្រុមហ៊ុន​មួយ​នៅក្នុង ប្រទេស​កម្ពុជា បាន​ឲ្យ​ឈ្មោះ តាំង ហេង​សៀរ ជា​បុគ្គលិក​ក្រុមហ៊ុន​ជាតិខ្មែរ​រត់ការ​ចូលសញ្ជាតិ​កម្ពុជា ហើយ​គេ​ក៏​ទៅទាក់ទង​ជនជាប់ចោទ សួង វាសនា ដោយ​ជននេះ​ធានាថា អាច​រត់ការ​ឲ្យ​បាន​។ ក្រោយពី​ជួបចរចា​ត្រូវរ៉ូវ​គ្នា​ជនជាប់ចោទ​ដែល​ប្រើ​ឋានៈ​ខ្លួន​ជា វរសេនីយ៍ឯក​នគរ​បាល​ជាតិ និង​ជា​ជំនួយការ​ផ្ទាល់​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បាន​ទារប្រាក់​ថ្លៃ​រត់ការ​ចំនួន ៤៨ ០០០ ដុល្លារ​អាមេរិក ប៉ុន្តែ ដើមចោទ​ជា​ជនរងគ្រោះ​បាន​កក់​ប្រាក់​មុន ២៦ ០០០ ដុល្លារ​តែ​ដោយ​ជនជាប់ចោទ​ថា ប្រាក់​នោះ​រត់​ការមិន​គ្រាន់​ក៏​មក​ទារ​ពី​ជនរងគ្រោះ​បង្គ្រប់ ៤៨ ០០០ ដុល្លារ​មាន​ទាំង​លិខិត​ប្រគល់​លុយ​ផងដែរ​។ ចាប់តាំងពី​ទទួល​ប្រាក់​គ្រប់​ចំនួន ឈ្មោះ សួង វាសនា បានគេច​ខ្លួន​រហូត​មាន​បណ្តឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ ទី ២៤ ខែធ្នូ ឆ្នាំ​២០១៣​។​
​ក្រៅពី​សំណុំរឿង​ខាងលើនេះ ឈ្មោះ សួង វាសនា ក៏ត្រូវ​បាន​ជនជាតិ​២​នាក់​ទៀត បាន​ប្តឹង​គាត់​ពីបទ​«​ឆបោក​ប្រាក់​» ចំនួន​២​ម៉ឺន​ដុល្លារ តាម​រូបភាព យកលុយ ដើម្បី​រត់ការ​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ ប្រព្រឹត្ត​កាលពី​អំឡុង ឆ្នាំ ២០១២ ដូច​ករណី​ខាងលើ​នេះដែរ​។ ហើយ​ចំពោះ​សំណុំរឿង​ព្រហ្មទណ្ឌ​ទី​២​របស់គាត់​នេះ តុលាការ ក៏បាន​ស​ម្រ​ច ផ្តន្ទាទោស​រូបគាត់​ដាក់គុក​រយៈពេល​១​ឆ្នាំ​បន្ថែមទៀត ពិន័យ​ជា​ប្រាក់​ចំនួន​៤ លាន​រៀល និង បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន​១២០០០ ដុល្លារ​អាមេរិក ទៅ​ជនរងគ្រោះ ដែលជា​ភាគី​ដើមបណ្តឹង​៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya